**សមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន**ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកទ្វារឱ្យសាធារណជនចូល​ទស្សនា​នៅថ្ងៃទី២១ ខែកញ្ញា ក្នុង​ក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌអឺរ៉ុប**កម្ពុជា និងចិន បង្ហាញជំហររួមគ្នា បន្ដកិច្ចសហប្រតិបត្តិការទ្វេភាគី លើការងារសន្ដិសុខ អនុវត្តច្បាប់ និងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**រដ្ឋមន្ត្រីសាធារណការ៖ រាជរដ្ឋាភិបាល កំណត់យកវិស័យយានយន្តអគ្គិសនីជាវិស័យមួយ ក្នុងការរួមចំណែកជំរុញសន្ទុះ ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល**ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើបទ​បង្ហាញ​​​ជូន​ឧត្តមក្រុមប្រឺក្សាពិគ្រោះ និងផ្តល់យោបល់**ក្រុមហ៊ុនយក្ស ផលិតគ្រឿងអេឡិកត្រូវនិករបស់ជប៉ុន «មីនេបៀ-Minebea» នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ កញ្ញា ខាងមុខនេះ**រថយន្ដដឹកលើសទម្ងន់ ០៣គ្រឿង ត្រូវបានពិន័យជាប្រាក់ និងឃាត់ទុក ០១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង**ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លី បានស្រកអស់ហើយ**ជប៉ុន រីករាយសហការ លើការងារជំរុញនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា មកកាន់ប្រទេសជប៉ុន**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមប្រចាំខែសីហា និងលើកទិសដៅការងារបន្ត**ក្រុមហ៊ុនធំៗចំនួន៧ ប្រកាសផ្តល់ឱកាសការងារ ២៧៤កន្លែងសម្រាប់យុវជន ក្នុងវេទិកាការងាររបស់ NEA នៅថ្ងៃស្អែកនេះ**រដ្ឋមន្ត្រីក្រសួងអប់រំ ផ្តល់អនុសាសន៍គន្លឹះ ៨ចំណុច ដើម្បីបន្តសម្រួច និងកែលម្អវិធីសាស្ត្របង្រៀន ឱ្យកាន់តែល្អប្រសើរឡើង**ធនាគារកណ្តាល៖ GDP របស់បារាំងនឹងកើនឡើង ១.១% ក្នុងឆ្នាំ២០២៤**បុគ្គលិកអប់រំកម្ពុជា ៦រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ភាសាចិន និងវប្បធម៌សម្រាប់មន្ត្រីអប់រំពីបណ្តាប្រទេសខែ្សក្រវាត់មួយ-ផ្លូវមួយ នៅចិន**មហាសន្និបាត UN កំពុងពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចដែលដាក់ដោយប៉ាឡេស្ទីន**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និងជាង ២,៨០០នាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលីបង់**អភិបាលខេត្តកណ្ដាល ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក**វេទិកាពហុភាគី ស្តីពីការភ្ជាប់ទំនាក់ទំនង រវាងក្រុមកសិករផលិតបន្លែ និងអ្នកប្រមូលទិញ/អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងការអនុវត្តកសិកម្មល្អ CamGAP**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្ត បានមូលមតិគ្នានាំយកទ័យវត្ថុ និងបច្ច័យទៅចូលរួមកាន់បិណ្ឌនៅវត្តសិលាអណ្តែត (ហៅវត្តចង្ហា)  **រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ដោយជិះមិនបង់ប្រាក់

ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

សុខភាព៖ មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។
ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល៕ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល អ្នកជំងឺដែលមានវ័យចំណាស់។

១-អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កំរិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី 6.5% ទៅ 7.5% ។ អាចកំណត់ម៉្យាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសារអាហារ ≤126mg/dl។

២-អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique)។

មធ្យមភាគជាតិស្ករ HbA1c ចន្លោះ 7.5% ទៅ 8%។ ឬកំណត់ម៉្យាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ 126mg/dl ទៅ 160mg/dl។

៣-តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ 7.5% ទៅ8.5% ៕

អត្ថបទដែលជាប់ទាក់ទង