អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឱ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ខណៈ ឯកឧត្ដម អភិបាល អញ្ជេីញដឹកនាំកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់សកម្មនិង បានល្អប្រសេីរថែមទៀត ព្រមទាំង ជំរុញផ្សព្វផ្សាយអំពីការ ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស បានបន្តថា ឯកឧត្តម ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនារសៀលនេះ គឺមិនមែនជា លេីកទី១នោះទេ។
ឯកឧត្ដមអភិបាល តែងតែក្រេីនរំលឹកនិងណែនាំ ជាប់ជាប្រចាំ ធ្វើយ៉ាងណាដើម្បីជំរុញបន្ថែមឱ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត៕

