បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ

បាងកក៖ បើតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ព្រះនាងម្ចាស់ Bajrakitiyabha Mahidol ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ព្រះវស្សា ៣ឆ្នាំបន្ទាប់ពី ព្រះនាងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ភ្លាមៗ។
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះបរមរាជវាំងថៃបានឱ្យដឹងទៀតថា ព្រះនាងម្ចាស់ Bajrakitiyabha បានឆ្លងមេរោគក្នុងពោះវៀន ហើយស្ថានភាពសុខភាពកាន់តែធ្លាក់ចុះដុនដាបរហូតដល់សោយទិវង្គតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ព្រះនាងម្ចាស់ Bajrakitiyabha ដែលក្នុងប្រទេសថៃមានព្រះនាមថាព្រះនាងម្ចាស់ Bha គឺជាបុត្រតែម្នាក់គត់ នៃចំណងរៀបអភិសេកដំបូងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn។
ព្រះនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយដួលបាត់បង់ស្មារតីដោយសារជំងឺបេះដូង និងបញ្ហាមួយចំនួនផ្សេងទៀត ហើយព្រះនាងសន្លប់លែងដឹងខ្លួនចាប់តាំង ពីពេលនោះ៕

