លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក

គុយបា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានព្រមានរដ្ឋាភិបាលគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក ឬមូលដ្ឋានទ័ពអាមេរិកនៅឯឆ្នេរ Guantanamo Bay ដោយនិយាយថាវាមានតែបង្កឱ្យមានការប្រឈមមុខដាក់គ្នាមួយដែលទីក្រុងឡាហាវ៉ានគ្មានសមត្ថភាពទប់ទល់ឡើយ។
លោក Hegseth ធ្វើការកត់សម្គាល់បែបនេះទៅកាន់កងទ័ពអាមេរ អំឡុងធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពជើងទឹកអាមេរិកនៅឯឆ្នេរ Guantanamo Bay។
តាមលោកប្រមុខការពារជាតិអាមេរិក លោកផ្ទាល់នៅតែមានសង្ឃឹមចំពោះភាពវិជ្ជមាននៃទំនាក់ទំនងជាមួយគុយបា។
លោក Hegseth បានលើកឡើងដូច្នេះថា «វាមិនមែនជារឿងឈ្លាសវៃនោះទេដែលគុយបាព្យាយាមទិញ ឬស្វែងរកប្រភេទអាវុធដែលអាចបាញ់ដល់ទឹកដអាមេរិក ឬមូលដ្ឋានទ័ពអាមេរិកនៅឆ្នេរ Guantanamo»។
លោកមិនបានបញ្ជាក់លម្អិតពីប្រភេទអាវុធណាមួយនោះទេ។ តែបានព្រមានថាការទិញប្រភេទអាវុធដែលលោកបានលើកឡើងនឹងមានតែបង្កឱ្យមានការប្រឈមមុខដាក់គ្នាមួយដែលគុយបាគ្មានសមត្ថភាពទប់ទល់ឡើយ ហើយនៅលើពិភពលោកនេះក៏គ្មានប្រទេសណាមួយមានសមត្ថភាពប្រឈមមុខជាមួយសហរដ្ឋអាមេរិកនោះដែរ៕

