សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា។
សម្តេចតេជោ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចតេជោក៏បានផ្តាំទៅក្រុមប្រឆាំងនៅក្រៅប្រទេស បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ ត្រូវរៀនទៀត បើរៀនជាតិនេះមិនអស់ទេ ត្រូវរៀនដល់ជាតិក្រោយទៀត។
សម្តេចបានបកស្រាយចំពោះអ្វីដែលសម្តេចលើកឡើងពាក់ព័ន្ធនឹងចំណុចខ្វះខាតរបស់សម្តេចកន្លងទៅ ដោយមិនបានផ្តោតសំខាន់លើវិស័យយោធា ហើយផ្តោតលើការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះសម្តេចតេជោ ក៏បានផ្តាំទៅក្រុមប្រឆាំងថា ចាំបន្តទាស់គ្នាដល់ជាតិក្រោយទៀត ដោយសារតែក្រុមនេះចង់ផ្តួលសម្តេច ចង់ផ្តួលត្រកូលហ៊ុន៕

