**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន


ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬ «ស្កេមអនឡាញ (Online Scams)» ឱ្យអស់ពីទឹកដីតំបន់ព្រំដែនមួយនេះ ខណៈខេត្តកំពុងតែដំណើរការកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីរហូតដល់ទៅ ៥០ហិកតា។

ការប្រកាសការប្ដេជ្ញាចិត្ត និងការបង្ហាញវឌ្ឍនភាពការងារដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឬ ហៅកាត់ថា គណៈកម្មការទី៦ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ជាមួយនឹងរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។

បេសកកម្មការងាររបស់គណៈកម្មការទី៦ នៃរដ្ឋសភា នាឱកាសនេះ គឺធ្វើឡើងដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌នៅថ្នាក់ក្រោមជាតិ ដោយផ្តោតសំខាន់លើច្បាប់ចំនួនពីរ គឺច្បាប់ស្តីពីកាតព្វកិច្ចយោធា និងច្បាប់ស្តីពីស្កេមអនឡាញ ព្រមទាំងតាមដានវឌ្ឍនភាពនៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅមូលដ្ឋាន។

ក្រោយពីបានស្តាប់របាយការណ៍វឌ្ឍនភាពការងាររបស់ខេត្តរួចមក ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះរដ្ឋបាលខេត្តស្វាយរៀង ដែលសម្រេចបានលទ្ធផលការងារយ៉ាងលេចធ្លោ ជាពិសេសសកម្មភាពបង្ក្រាបបទល្មើសស្កេមអនឡាញប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរឹងមាំបន្ថែមទៀត គណៈកម្មការទី៦ រដ្ឋសភា បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្ត ដោយក្នុងនោះត្រូវបន្តជំរុញការផ្សព្វផ្សាយ និងបង្កើនការអប់រំដល់ប្រជាពលរដ្ឋ សិស្ស-និស្សិត ឱ្យយល់ដឹងច្បាស់ពីល្បិចកលបោកប្រាស់តាមប្រព័ន្ធអនឡាញ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការអប់រំច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយពន្យល់ស្រទាប់យុវជនឱ្យយល់ពីតម្លៃនៃការចូលរួមការពារជាតិ និងការបណ្តុះបណ្តាលវិន័យខ្លួនឯង ព្រមទាំងបន្តយុទ្ធនាការបង្ក្រាបក្រុមក្មេងទំនើង បទល្មើសគ្រឿងញៀន និងការទន្ទ្រានធនធានធម្មជាតិ ឱ្យបានកាន់តែម៉ឺងម៉ាត់បំផុត។

ជាការឆ្លើយតប ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង បានទទួលយកនូវរាល់អនុសាសន៍ណែនាំដ៏មានតម្លៃទាំងអស់នោះទៅអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការស្វែងរក និងបោសសម្អាតបទល្មើសស្កេមអនឡាញ ឱ្យអស់ពីមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ ស្ថិរភាព និងភាពសុខសាន្តពេញលេញជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង