សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកបាត់ដំបងដែលបោះឱ្យគណបក្សប្រជាជនតាំងពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន។
សម្តេចតេជោ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចតេជោថ្លែងថា ទោះបីជាមានបញ្ហាព្រំដែន ប៉ុន្តែផ្ទៃក្នុងកម្ពុជា មិនមានផ្ទុះអាវុធនោះទេ ខណៈប្រទេសមួយចំនួន មានករណីនេះកើតឡើង។
សម្តេចតេជោបានថ្លែងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលអាចធ្វើរឿងនេះបាន គឺមិនឱ្យមានបញ្ហាផ្ទៃក្នុងឡើយ៕

