ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង អញ្ជើញអមដំណើរឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បន្តដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាម TEMPAT PENGOLAHAN SAMPAH TERPADU 3R ស្ថិតនៅក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ជូនថា សម្រាប់កម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី៤នេះ គណៈប្រតិភូបានស្វែងយល់អំពីបទពិសោធល្អៗ អំពីរបៀបនៃការគ្រប់គ្រងទីតាំងខាងលើ ជាពិសេសបច្ចេកទេសក្នុងការញែក និងការកែច្នៃសំរាម៕

