UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

UN៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ចំនួនប្រជាជនដែល ផ្លាស់ទីលំនៅ ដោយបង្ខំបានធ្លាក់ចុះជា លើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍ កាលពីឆ្នាំមុនខណៈដែលមនុស្សជាច្រើន ជ្រើសរើសត្រឡប់ទៅផ្ទះវិញទោះបីជាគ្មាន សុវត្ថិភាព។
ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR) បានលើកឡើងថា នាចុងឆ្នាំ២០២៥ មនុស្សចំនួន ១១៧,៨លាននាក់ទូទាំងពិភពលោក ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ តែតួលេខនេះគឺធ្លាក់ចុះ ៥,៤លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
UNHCR បញ្ជាក់ថា ចំនួនអ្នកភៀសខ្លួនដោយសារសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ គឺនៅតែ «ខ្ពស់មិនអាចទទួលយកបាន»។
UNHCR ពន្យល់ថា ចំនួនដែលធ្លាក់ចុះនេះ គឺផ្សារភ្ជាប់ទៅនឹងការហក់ឡើងខ្ពស់ នៃចំនួនជនភៀសខ្លួន និងអ្នកផ្លាស់ទីលំនៅក្នុងស្រុក ដែលសម្រេចចិត្តត្រឡប់មកផ្ទះវិញ។
ប្រធាន UNHCR លោក Barham Salih បាន ប្រាប់ អ្នកយកព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ថាជាង៩០ភាគរយនៃជនភៀសខ្លួន ដែល វិលត្រឡប់ទៅវិញ កាលពី ឆ្នាំមុន មានអាហ្វហ្គានីស្ថានស៊ូដង់និងស៉ីរី។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ពួកគេត្រឡប់ទៅវិញ មិនមែនដោយសារតែស្ថានភាពប្រសើរឡើងទេប៉ុន្តែដោយសារស្ថិតក្រោមសម្ពាធ៕

