**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី

សម្ដេចតេជោ ប្រាប់មេបញ្ជាការទ័ពជើងគោកជប៉ុន ពីស្ថានភាពបញ្ហាពិតប្រាកដ រវាងកម្ពុជា-ថៃ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន

ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម មេបញ្ជាការទ័ពជើងគោកជប៉ុន និងចាត់ទុកដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការធ្វើឱ្យទំនាក់ទំនង រវាងប្រទេសកម្ពុជា និងជប៉ុនឲ្យកាន់តែល្អប្រសើរ។ និយាយដោយឡែក ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងកងទ័ពវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានសម្ដែងនូវក្ដីរីករាយចំពោះនាវាជប៉ុន កន្លងមកដែលបានចុះចតនៅកំពង់ផែរាម ដោយបានជោគជ័យកាលពីខែមេសា នេះជាផ្លែផ្កាមួយនៃការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងក្របខណ្ឌកងទ័ពរវាង កម្ពុជា-ជប៉ុន។

សម្ដេចតេជោ ក៏អបអរសាទរចំពោះ ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនកាលពីកន្លងទៅថ្មីៗនេះដែលបានទទួលផ្លែផ្កា ជោគជ័យ និងអបអរចំពោះ ឯកឧត្តមមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទទួលនូវគ្រឿងឥស្សរយសពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាពិសេសឆ្លើយតបទៅកាន់បេសកកម្មរបស់លោកដែលបានចូលរួមចំណែក ក្នុងការជួយពង្រឹង និងពង្រីកនៃវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន បានសម្ដែងនូវក្ដីអរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឲ្យឯកឧត្តម ជាមួយសហការី បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងស្ដាប់យោបល់របស់សម្ដេច ហើយ ឯកឧត្តមមេបញ្ជាការតំណាងឲ្យកងទ័ពជប៉ុន ក៏បានចូលរួមរំលែកមរណទុក្ខចំពោះ ការស្លាប់របស់ យុទ្ធជនកម្ពុជា លោក សួន រ៉ោន កាលពីពេលថ្មីៗនេះ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ដែលបានចូលរួមរំលែកមរណទុក្ខមកកាន់យុទ្ធជនកម្ពុជា ដែលត្រូវបានទាហ៊ានថៃបាញ់សម្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្តចំពោះភាពជាដៃគូយុទ្ធសាស្រ្តរបស់កម្ពុជា និងជប៉ុន ដែលបានកើតឡើងមានភាពរីកចម្រើន ជាពិសេសនៅក្នុងវិស័យការពារជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា នៅក្នុងផ្នែកពាណិជ្ជកម្ម និងផ្នែកវិនិយោគនៃប្រទេសទាំងពីរក៏មានការរីកចម្រើន និងមានការកើនឡើងជាបន្តបន្ទាប់ដែលជាផ្នែកមួយក្នុងការជំរុញនូវទំហំពាណិជ្ជកម្ម និងជាការរុញច្រាននូវទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយឲ្យទៅជាមួយគ្នា។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅ មេបញ្ជាការទ័ពជើងគោកជប៉ុន ពីស្ថានភាពបញ្ហាពិតប្រាកដ រវាងកម្ពុជា-ថៃ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន បន្ទាប់ពីសម្ដេចបានអរគុណចំពោះការចូលរួមរំលែកទុក្ខពីខាង ភាគីជប៉ុន។

នៅក្នុងនោះ សម្ដេចតេជោ បានពន្យល់ថា ជាការចាប់ផ្ដើមគឺ ដោយមានទាហ៊ានថៃឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជា បន្ទាប់មកថៃសម្រេចបិទច្រកព្រំដែនជាឯកតោភាគីជាដើម និងសកម្មភាពជាច្រើនទៀតដែលថៃបានរំលោភមកកាន់កម្ពុជាបន្ថែមទៀត ដែលជាផ្នែកមួយកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ការឆ្លើយតបត្រឡប់ទៅវិញ យ៉ាងណាក៏ដោយសម្ដេចតេជោ បានបញ្ជាក់ចំពោះ ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ដោយច្បាស់ថា ជំហររបស់កម្ពុជាគឺ ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការនៃការចរចាទ្វេភាគី និងការដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺការដោះស្រាយដោយយកតុលាការអន្តរជាតិ ICJ ក្នុងការដោះស្រាយបញ្ហានេះ នេះជាគោលជំហរយ៉ាងច្បាស់អំពី ភាគីកម្ពុជា ជាពិសេសជាការលើកឡើងរបស់ សម្ដេចតេជោ ពីព្រោះសម្ដេចតេជោ លោកបានបញ្ជាក់ថា លោកមិននឹកស្មានថា មានរឿងបែបនេះ ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរទាល់តែសោះ។ អ្វីដែលលោកចង់បានគឺ ព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព ព្រំដែនដែលមានការរួមគ្នា លោកមិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្រ្គាមជាមួយគ្នាឡើយ គឺចង់ឃើញតែភាពសន្តិភាពដែលបានកើតឡើង សម្រាប់ព្រំដែនប្រទេសកម្ពុជា។

សម្ដេចតេជោ បានប្រាប់ទៅកាន់ ឯកឧត្តម មេបញ្ជាការទ័ពជើងគោកជប៉ុនថា ក្រៅពីនេះ កម្ពុជាចង់ស្នើឲ្យជប៉ុនជួយដោះស្រាយជម្លោះនៃប្រទេសទាំងពីរប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឲ្យភាគីដែលមានវិវាទជាមួយកម្ពុជាគឺ ភាគីថៃដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមនិយាម ឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជាដែលចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិ។

ក្នុងកិច្ចពិភាក្សា ឯកឧត្តមមេបញ្ជាការទ័ពជើងគោកជប៉ុន ក៏បានអរគុណសម្ដេចតេជោ ដែលបានបញ្ជាក់អំពី មូលហេតុ ស្ថានភាពពិត និងបញ្ហាព្រំដែនរបស់ប្រទេសកម្ពុជា ដែលមានជាមួយប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា អ្វីដែលជប៉ុនចង់បានគឺការដោះស្រាយដោយសន្តិវិធីក្នុងបញ្ហាព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង