**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ

សៀមរាប៖ គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងជួសជុលដែលចាប់ផ្ដើមតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន ដោយក្រុមអ្នកជំនាញបានជួសជុលពង្រឹងគ្រឹះនៃតួខ្លោងទ្វារ និងរៀបថ្មដាក់ទីតាំងដើមឡើងវិញតាមលំនាំដើម ចាប់ពីគ្រឹះ និងខឿន រហូតឡើងដល់កំពូលខាងលើនៃមុខព្រហ្ម សម្រេចបានប្រមាណ៧៥ភាគរយ។

អ្នកស្រី នេត ស៊ីមន បុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃកំពែងទី៥របស់ប្រាសាទតាព្រហ្ម តម្រូវឱ្យប្រើបច្ចេកទេសអាណាស្ទីឡូស (Anastylosis) ដោយមានការរុះរើរចនាសម្ព័ន្ធសំណង់ទាំងមូល ហើយរៀបផ្គុំឡើងវិញតាមលំនាំដើម។ ដ្បិតមុនជួសជុល រចនាសម្ព័ន្ធរបស់ខ្លោងទ្វារនេះ បានដួលរលំទាំងស្រុង ឯថ្មផ្សេងៗក៏ច្របល់ចូលគ្នា។ ដូច្នេះ ក្រុមអ្នកជំនាញបានអនុវត្តបច្ចេកទេសតាមដំណាក់កាលនីមួយៗ ដូចជា ការសម្រង់ប្លង់ ថតរូបស្ថានភាពមុនរុះរើ និងសរសេរលេខសម្គាល់លើថ្មនីមួយៗ មុននឹងរុះរើថ្ម។ បន្ទាប់មករុះរើថ្មតាមរួតនីមួយៗរហូតដល់គ្រឹះ។ ចុះបញ្ជីថ្មដែលរើរួច កំណាយបុរាណវិទ្យាសិក្សាពីស្ថានភាពគ្រឹះ និងស្វែងរកថ្មដែលកប់ក្នុងដី។ សិក្សាពិសោធន៍ពីកំហាប់របស់ដី និងពិសោធន៍ថ្មភក់ ព្រមទាំងថ្មបាយក្រៀម។ ចំពោះថ្មដែលរលុះធ្លាក់រាយប៉ាយ ក្រុមអ្នកជំនាញបានស្វែងរកដើម្បីកំណត់អត្តសញ្ញាណ រួចផ្គុំសាកល្បងរកទីតាំងដើមរបស់ថ្មទាំងនោះឡើងវិញ។

អ្នកស្រី ស៊ីមន បញ្ជាក់ថា ការដួលរលំរបស់តួខ្លោងទ្វារ បានបង្កឱ្យថ្មមួយចំនួនបានខូចខាត បាក់បែកខូចគុណភាព និងថ្មមួយចំនួនបានបាត់បង់ សរុបប្រមាណ១៥ភាគរយ។ ក្នុងការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធរបស់តួខ្លោងទ្វារទាំងមូលឱ្យរឹងមាំឡើងវិញ ត្រូវការបន្ថែមថ្មថ្មី ដើម្បីជំនួសថ្មដែលខូចខាត ឬបាត់បង់ទាំងនោះ។ ចំពោះការប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបាត់បង់ ឬខូចគុណភាព គឺក្នុងករណី មានថ្មចាស់នៅរួតខាងលើ ហើយរួតខាងក្រោមថ្មចាស់បាត់បង់។ ដូចនេះការប្រើប្រាស់ថ្មថ្មីមិនសម្រាប់ការលម្អទេ គឺសម្រាប់ការទ្ររចនាសម្ព័ន្ធថ្មចាស់ដែលមានពីលើ និងករណីការពារជម្រាបទឹកចូលគ្រឹះតែប៉ុណ្ណោះ។

អ្នកជំនាញរូបនេះ រំពឹងថា ក្រោយពីបញ្ចប់ការជួសជុលតួខ្លោងទ្វារនេះទាំងស្រុង ខ្លោងទ្វារនេះ នឹងមានភាពពេញលេញឡើងវិញ ហើយមានភាពរឹងមាំ មានសោភ័ណភាព ព្រមទាំងទាក់ទាញទេសចរផង។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបុរាណវិទ្យាឥណ្ឌា ក្នុងដំណាក់កាលទី៣នេះ មានគម្រោងជួសជុលខ្លោងទ្វារខាងត្បូង និងគម្រោងជួសជុលខ្លោងទ្វារខាងកើតនៃកំពែងទី៥ របស់ប្រាសាទតាព្រហ្ម ព្រមទាំងមានគម្រោងមួយចំនួនទៀត រួមមាន៖ គម្រោងជួសជុលសាលរបាំផ្នែកខាងត្បូងឆៀងខាងលិច គម្រោងជួសជុលកំពែងថ្មបាយក្រៀមជុំវិញសាលរបាំផ្នែកខាងត្បូង និងខាងជើង។ ការជួសជុល ខ្លោងទ្វាររោងទងទី៣ ផ្នែកខាងកើត ជ្រុងខាងជើង ការជួសជុលខ្លោងទ្វារកណ្តាលនៃរោងទងទី៣ ផ្នែកខាងលិច ជួសជុលកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ ផ្នែកខាងជើង និងការជួសជុលកំពែងថ្មបាយក្រៀមខាងនៅខាងលិចនៃខ្លោងទ្វារខាងត្បូងដែរ ដែលការងារទាំងនោះបានសម្រេចជាស្ថាពរហើយ។ ក្រៅពីការជួសជុលទ្រង់ទ្រាយធំ ក៏មានកិច្ចការថែទាំជាប្រចាំ ដូចជា ការទល់ទ្រសង្គ្រោះបន្ទាន់នូវចំណុចហានិភ័យ និងជួសជុលកម្រាលក្តារ ស្ពាន និងបង្កាន់ដៃដែលរៀបចំធ្វើពីឈើដើម្បីសម្រួលការទស្សនារបស់ទេសចរនៅបរិវេណប្រាសាទតាព្រហ្ម៕

អត្ថបទដែលជាប់ទាក់ទង