**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន

អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ អភិបាលរងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយ មានសាច់បង្កក ប្រហិតក្តាម នំប៉ាវ ហតដក ប្រហិតសាច់ក្តាម Chojo ប្រហិតម៉ាក់ TSP សុទ្ធតែជាទំនិញភាគច្រើន ខូច/គ្មានគុណភាព និងគ្មានប្រភពច្បាស់លាស់ ចំនួន ២កន្លែង ដោយ ១កន្លែង ស្ថិតចំណុចភូមិព្រៃបឹង និង ១កន្លែងទៀតស្ថិតនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ដែលមានម្ចាស់ទីតាំង និងអាជីវកម្មឈ្មោះលោកស្រី ទ្រី សុភាព មានយីហោ/ម៉ាក (TSP) លក់ប្រហិតហតដកខ្មែរគ្រប់មុខ។

ក្នុងប្រតិបត្តិការនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ក្រុមការងារបានរកឃើញការនាំចូល និងស្តុកទុកផលិតផលចំណីអាហារជាច្រើនមុខ ដែលមានភាពមិនប្រក្រតី និងមិនអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ការត្រួតពិនិត្យបានបង្ហាញថា ទូបង្កកមួយចំនួនមិនបានដំណើរការតាមលក្ខណៈបច្ចេកទេសសម្រាប់រក្សាទុកអាហារឡើយ បើទោះបីជាត្រូវបានដាក់តាំងនៅទីតាំងក៏ដោយ ដែលបង្កឱ្យមានការសង្ស័យថា ជាការបន្លំសាធារណជនអំពីស្ថានភាពរក្សាទុកទំនិញតាមស្តង់ដាដែលបានកំណត់។

ឯកឧត្តមបានបន្តថា ក្រុមការងារក៏បានរកឃើញផលិតផលមួយចំនួនមិនមានកាលបរិច្ឆេទផលិត ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ ហើយផលិតផលខ្លះទៀតបានផុតកំណត់គុណភាពរួចហើយ ប៉ុន្តែនៅត្រូវបានរក្សាទុកសម្រាប់ចែកចាយបន្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺមានការរកឃើញម៉ាស៊ីន និងសកម្មភាពវេចខ្ចប់ឡើងវិញ ដែលអាចពាក់ព័ន្ធនឹងការកែប្រែកាលបរិច្ឆេទប្រើប្រាស់ ឬការវេចខ្ចប់ទំនិញគ្មានគុណភាព ដើម្បីបន្លំអ្នកប្រើប្រាស់។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ក្នុងករណីនេះ អាជ្ញាធរនឹងបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ មួយវិញទៀតចំពោះទំនិញដែលត្រូវបានកំណត់ថាគ្មានគុណភាព និងបង្កហានិភ័យដល់សុខភាពសាធារណៈ នឹងត្រូវកម្ទេចចោល។ ចំណែកផលិតផលមួយចំនួនទៀត ដែលនៅមានកាលបរិច្ឆេទប្រើប្រាស់ ប៉ុន្តែស្ថិតក្រោមការសង្ស័យ ក្រុមមន្ត្រីជំនាញ ក.ប.ប. បានយកសំណាកទៅវិភាគបន្ថែម មុនសម្រេចចាត់វិធានការបន្ត។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់បន្ថែមថា ទីតាំងខាងលើនេះ បើតាមការស៊ើបអង្កេតបឋមបង្ហាញថា ម្ចាស់សិប្បកម្មមិនបានផលិតផលិតផលដោយខ្លួនឯងនោះទេ ប៉ុន្តែបានទិញសាច់ និងចំណីអាហារពីប្រភពផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស មកវេចខ្ចប់ និងចែកចាយបន្ត ករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ និងម្ចាស់ស្តង់លក់ទំនិញទាំងឡាយ ដែលបានទទួលផលិតផលពីក្រុមហ៊ុន TSP សូមផ្អាកការលក់ និងប្រគល់ផលិតផលទាំងនោះជូនក្រុមការងារជាបន្ទាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ឯកឧត្តម គួច ចំរើន គូសបញ្ជាក់ថា ការចូលរួមសហការពីសាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការចែកចាយចំណីអាហារខូចគុណភាព និងការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងអ្នកប្រើប្រាស់ទូទៅ ពីហានិភ័យដែលអាចបង្កឡើងដោយផលិតផលគ្មានសុវត្ថិភាពទាំងនេះ។

សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ត្រីជំនាញក្នុងប្រតិបត្តិការនេះ គឺបានដកហូតឧបករណ៍ និងសម្ភារៈដូចជា៖ ១.ប្រហិតចម្រុះ ១៣មុខ ទម្ងន់ ១០០០kg ,២.ប្រហិតក្តាម នំប៉ាវ ហតដក ៣មុខ ទម្ងន់ ៧៥០kg ,៣.ប្រហិតសាច់ក្តាម Chojo ១០កេស ទម្ងន់ ១០០kg ,៤.ប្រហិតម៉ាក់ TSP ទម្ងន់ ៣០០kg ,៥.ប្រហិតហតដក (គ្មានម៉ាក់) ២៥កេស ទម្ងន់ ១៥៥០Kg សរុប ៨៨៩០Kg ដើម្បីយកទៅពិនិត្យ និងកម្ទេចចោល៕

អត្ថបទដែលជាប់ទាក់ទង