សម្តេចធិបតី ផ្តល់គោលការណ៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញទេសចរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់គោលការណ៍ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យ។
ក្រោយបញ្ចប់ពិធីចែកសញ្ញាបត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតទស្សនាប្រាសាទដំរីក្រាប និងសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍អន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
ក្រោយពីសំណេះសំណាល និងធ្វេីដំណេីរដោយផ្ទាល់តាមរយ:ការជិះម៉ូតូ សម្តេចធិបតី បានផ្តល់គោលការណ៍ដល់កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ពិភាក្សាជាមួយអាជ្ញាធរអប្សរា ក្នុងការធ្វើឱ្យប្រសើរឡើងនូវផ្លូវសម្រាប់អ្នកទេសចរ ធ្វើដំណើរពីសហគមន៍អន្លង់ធំ រហូតដល់ស្រះដំរី ក្នុងគោលដៅផ្តល់ភាពងាយស្រួល បញ្ចៀសគ្រោះថ្នាក់ និងទាក់ទាញអ្នកទេសចរឱ្យបានកាន់តែច្រើនទៅកាន់កន្លែងនោះ។
សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍អន្លង់ធំ មានសមាជិកចំនួន ៣២៥គ្រួសារ បម្រើដល់សេវាកម្មទេសចរណ៍ដូចជា ម៉ូតូជួល ផ្ទះស្នាក់ (Homestay) និងអាហារលើភ្នំគូលែនជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមានសក្តានុពលសម្បូរទៅដោយបុរាណស្ថាន និងប្រាសាទនានា បែងចែកចេញជាវង់ធំ និងវង់តូច សរុបចំនួន ៨៥ទីតាំង ដោយអាចធ្វើដំណើរដោយថ្មើរជើង (Trekking) និង សេវាកម្មម៉ូតូជួល៕

