**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

ឯកឧត្តម ជៀង អំ កោតសរសើរចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។ កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅ សាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋាន
ខេត្តរតនគិរី ប្រធាន អនុប្រធានគណបក្សខេត្ត សមាជិកសមាជិការគណបក្សខេត្ត ក្រុង ស្រុក ទាំង៩ និងឃុំសង្កាត់ទាំង៥០ សរុបប្រមាណជាង ៣០០នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តម ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញការងារនៅមូលដ្ឋាន ប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់ និងបានថ្លែងអបអរសាទរប្រកបដោយមោទកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះដោយទទួលបានអាសនៈចំនួន៥៥ ក្នុងនោះភូមិភាគទី៨ រួមមានខេត្តក្រចេះ កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង បានទទួលអាសនៈ ៦ លើ៦ និងមានសំឡេងគាំទ្រមានការកើនឡើងដែលបង្ហាញពីភាពត្រឹមត្រូវនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ កន្លងមក គឺជាប្រវត្តិសាស្ត្រមួយថ្មីបន្ថែមទៀតសម្រាប់កម្ពុជាដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឆ្លុះបញ្ចាំងនូវទេពកោសល្យដ៏ប៉ិនប្រសប់ និងសមត្ថភាពការងារដ៏ឧត្តុង្គឧត្តម ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងការលះបង់យ៉ាងធំធេងក្នុងមហាបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសបានយកជីវិតធ្វើជាដើមទុន ដើម្បីសង្រ្គោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំនាវាកម្ពុជា ស្ដារ និងកសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។ ជាមួយគ្នានេះ គ្រប់ស្ថាប័នជាតិ រហូតដល់ថ្នាក់ក្រោមជាតិ រក្សាបាននូវស្ថិរភាពរដ្ឋបាលសាធារណៈ ដែលបានឆ្លុះបញ្ចាំងពីភាពចាស់ទុំ និង ភាពរឹងមាំ នៃប្រព័ន្ធរដ្ឋបាលគ្រប់ជាន់ថ្នាក់។

ឯកឧត្តម ជៀង អំ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចសមិទ្ធផលការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ និងគណបក្សក្នុងរយៈពេលកន្លងមកនេះ។

ជាមួយគ្នានេះឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្ស មកពីថ្នាក់ជាតិ និងមូលដ្ឋាន ត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុបក្នុងគោលដៅតែមួយ និងលើផ្លូវតែមួយ ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន។ ឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំផងដែរដល់មន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្តធ្វើអំពើល្អ និងបម្រើបងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវបនិងវិជ្ជាជីវៈ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗ ឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។

ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តរតនគិរី បង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណនិងគុណភាព ជាពិសេសយុវជនដែលជាអ្នកបន្តវេន ត្រូវតែគោរពវិន័យ ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គី ឯកភាពផ្ទៃក្នុងអោយបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង