**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

រដូវ​ក្តៅ​ជិត​នឹង​ចូល​មក​ដល់​ សេដ្ឋកិច្ច​នៃ​រដូង​ក្តៅ​បាន​ក្លាយ​ជា​គន្លឹះ​សម្រាប់​ជំរុញឱ្យការ​ប្រើប្រាស់​នៅទូទាំង​ប្រទេស​ចិន​ងើបឡើង​វិញ​ និង​បំផុសសក្តានុពលនៃ​តម្រូវ​ការ​ក្នុង​ស្រុក​ ។ ស្របពេលជាមួយរដូលកាលមាស ​ដែលជា​បុណ្យ​សែន​នំចាំង​តភ្ជាប់​ជា​មួយ​វិស្សមកាលរដូវក្តៅ សេដ្ឋកិច្ច​នៅរដូវក្តៅ​នឹង​អបអរទទួល​ការ​ប្រើប្រាស់​ប្រកបដោយភាពសន្ទុះខ្លាំង​ក្លាដែល​មិនធ្លាប់មានពីមុនមក។
នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ដើម្បី​លើក​កម្ពស់​ថ្នាក់​នៃសកម្មភាពទំនៀមទម្លាប់ប្រពៃណីដែលមាន​ប្រវត្តិសាស្ត្រ​ជាង​មួយពាន់​ឆ្នាំ​រួចហើយ​ រដ្ឋបាល​ខេត្ត​ក្វាងទុង​បាន​រៀបចំធ្វើ​ព្រឹត្តិការណ៍ការ​ប្រើប្រាស់ដ៏អស្ចារ្យ​មួយ​លើក​លើវិស័យ​វប្បធម៌ និង​កីឡានៅខេត្ត​ទាំង​មូល​ ក្រោម​ប្រធាន​បទ “ការប្រណាំងទូកនាគ”។ ​តាមដំណឹងបានឱ្យដឹងថា ក្នុង​រយៈពេល​ពីខែ​មិថុនា​ដល់​ខែ​កក្កដាប៉ុណ្ណោះ ខេត្ត​ក្វាងទុង​ក៏បាន​រៀបចំ​ការ​ប្រកួត​ទូកនាគចំនួនជាង​២រយ​ផ្នែក និង​ការ​ប្រកួត​ប្រជែង​កីឡា​លើ​សពី​៥រយ​លើក​ អ្នក​ចូល​ចិត្ត​កីឡា​ចំនួន​ជិត​១០ម៉ឺននាក់​ បាន​ចែវទូកប្រកួតប្រជែង​ ហើយ​ព្រឹត្តិការណ៍ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ទន្លេ បឹង និងស្រះទឹកនៃទីក្រុង​ចំនួន​២១ទាំង​អស់​ក្នុ​ងខេត្ត​នេះ ។
ដោយ​ឡែក​ នាយក​ដ្ឋាន​ទេសចរណ៍វប្បធម៌នៃ​ខេត្តហ៊ូប៉ី បាន​ដាក់​ចេញ​ “មគ្គុទ្ទេសក៍ទេសចរណ៍នៅ​ក្រុងជីងចូវក្នុង​អំឡុង​បុណ្យសែននំចាំង​​” ហើយ​ក៏បាន​រៀបចំព្រឹតិ្តការណ៍កីឡាមួយ​ចំនួន​ ដូច​ជា​ការ​ប្រកួត​បើក​ចំហ​​ទូក​នាគចិន​ឆ្នាំ​២០២៦ (នៅ​ក្រុងជីងចូវ​ខេត្តហ៊ូប៉ី) និង​ជា​ព្រឹតិ្តការណ៍​ក្រោ​មប្រធាន​បទ “លេង​កីឡា​អបអរ​បុណ្យសែន​នំចាំង” ការប្រកួតលីគកំពូលបាល់ទាត់ក្នុងផ្ទះទល់នឹងក្រុម​សៀងយ៉ាង និង​ការ​ប្រកួត​ទូក​នា​គ​នៅតាម​ស្រុក​ជា​ដើម​ ។ សកម្មភាពស្លៀកសម្លៀកបំពាក់សម័យចានគ័រនិង​ថតរូប​ក្នុង​អំឡុង​បុណ្យសែននំចាំង ការតាំងពិព័រណ៍និងការសម្តែងអំពីបេតិកភណ្ឌវប្បធម៌អរូបីក្នុង​ទីវាសម្បតិ្តបេតិកភណ្ឌវប្បធម៌ សកម្មភាពរាត្រីដ៏អស្ចារ្យក្នុង​អំឡុង​បុណ្យសែននំចាំង ក្រោម​ប្រធានបទ “ពេល​វេលា​១២នៅក្រុង​ជីងចូវ” ព្រមនិង​សកម្មភាព​នៅ​តំបន់ទេសចរណ៍ជាដើម​ បាន​រៀបចំធ្វើ​ជា​បន្តបន្ទាប់ ។
ទិន្នន័យ​តាម​បណ្តាញអ៊ីនធឺណែត​បាន​បង្ហាញ​ថា គិតរហូត​ដល់​ថ្ងៃទី​១០ ខែ​មិថុនា ចំនួន​ស្វែង​រក​ពាក្យ​គន្លឹះ​ដូច​ជា “បុណ្យសែននំចាំង” “ទូកនាគ” “នំចាំង”ជា​ដើម​ បាន​កើន​ឡើង​១.៨ដង បើ​ប្រៀបធៀបនឹង​ខែ​មុន​ ។ ទីក្រុងស៊ាងហ្គ្រាវ ខេត្តជាំងស៊ី បានក្លាយជាគោលដៅទេសចរណ៍មាន​ប្រជាប្រិយភាពដែល​ពោរពេញទៅដោយវប្បធម៌និង​ទំនៀមទម្លាប់​បុណ្យ​សែន​នំចាំង អ្នក​ទេសចរ​អាច​ទស្សនាការប្រណាំងទូកនាគលើដីស្ងួតនិងចង្កៀងគោមសិល្បៈនៅ​រាងត្រី។ រីឯនៅក្រុងចាស៊ី​ន​និង​ក្រុង​​អ៊ូចិន​ ខេត្ត​ជឺជាំង អ្នក​ទេសចរ​អាច​វេចនំចាំង ក្រងខ្សែ​៥ពណ៌ជាដើម​ ដើម្បី​ដក​បទ​ពិសោធក្នុង​សកម្មភាពបុណ្យសែន​នំចាំង​ដ៏​ប្រពៃណីនៃតំបន់​ខាង​ត្បូង​នៃ​ទន្លេយ៉ង់សេ ។ សួនកម្សាន្តបែបចិនមួយចំនួនដែលអាច​ទទួល​បាន​បទ​ពិសោធ​យ៉ាង​ជ្រាលជ្រៅ​ មាន​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង​ក្នុងអំឡុងបុណ្យសែន​នំចាំង។ បើប្រៀបធៀបនឹង​រយៈពេល​ដូ​ចគ្នា​នៃ​ឆ្នាំ​មុន​ ចំនួន​កក់សំបុត្រសួនកម្សាន្តបេតិកភណ្ឌបូព៌ា Fantawild នៃក្រុងអ៊ូហ៊ូ បាន​កើន​ឡើង​៦ដង​ ចំនួន​កក់សំបុត្រសួនកម្សាន្តអំពីរឿងលោកគ្រូថាំងចេងទៅចម្លងធម៌បាន​កើន​ឡើង​៥.៤ដង ចំនួន​កក់សំបុត្រឧទ្យានទីក្រុងសហស្សវត្សរ៍ នៃក្រុងកៃហ្វេងបាន​កើន​ឡើង​៤.៥ដង ។
ដោយ​ឡែក​ បុណ្យ​សែន​នំចាំង​ឆ្នាំ​នេះ ចំ​ពេល​ការប្រកួតបាល់ទាត់ពិភពលោកនិង​ទិវា​ឪពុក ដូច្នេះ ការ​នាំ​ឪពុកទៅមើល​ការ​ប្រកួត​បាល់​ទាត់​បាន​ក្លាយ​ជា​មធ្យោបាយ​នៃគ្រួសារ​ជា​ច្រើន​ដើម្បី​អបអរ​ថ្ងៃ​បុណ្យ ។ ការប្រកួតកំពូលបាល់ទាត់នៅខេត្ត​ជាំងស៊ូ ដែល​រៀប​ចំ​ធ្វើ​នៅតំបន់​ទាំង​បួន​មានប្រជាប្រិយភាព​ខ្លាំង​ ក្រៅពីនេះ ការប្រកួតកំពូលបាល់ទាត់នៅតំបន់​ឦសានក៏បាន​ទាក់ទាញអ្នកគាំទ្រមកពីគ្រប់ទិសទីទៅ​ទស្សនា​ ដែលធ្វើ​ទេសចរណ៍វប្បធម៌នៅតំបន់​​ឦសានមាន​ប្រជាប្រិយភាព​កើន​ឡើង​២០ភាគរយ​បើប្រៀបធៀបនឹង​រយៈពេល​ដូ​ច​គ្នា​នៃ​ឆ្នាំ​មុន​ ។
សូមបញ្ជាក់ថា ឆ្នាំ​នេះ ជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។ បច្ចុប្បន្ន​នេះ តំបន់​នានា​នៃ​ប្រទេសចិន​បាន​និង​កំពុង​អភិវឌ្ឍយ៉ាងសកម្មនូវរូបមិន្ត​​ការ​ប្រើប្រាស់បែប​ថ្មី ដូចជាសេដ្ឋកិច្ចព្រឹត្តិការណ៍កីឡា និងសេដ្ឋកិច្ចថ្ងៃឈប់សម្រាកជាដើម​ ដើម្បី​ប្រែ​កំដៅ​នៅរដូវ​ក្តៅ​ទៅជា​ភាពសន្ទុះខ្លាំងក្លានៃ​ការ​ប្រើប្រាស់​និង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ តាមរយៈ​រូបមិន្ត​អភិវឌ្ឍ​វប្បធម៌ កីឡា ទេសចរណ៍​និង​ពាណិជ្ជកម្ម​ដោយ​ស៊ីសង្វាក់​គ្នា ៕

អត្ថបទដែលជាប់ទាក់ទង