**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី

រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំបូកសរុបការងារគណនេយ្យភាពសង្គមខេត្តកណ្តាល ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណនេយ្យភាពសង្គមខេត្តកណ្តាល ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា ការអនុវត្តគណនេយ្យភាពសង្គម គឺបានផ្តល់នូវសិទ្ធិ អំណាចដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពង្រឹងការចាត់ចែង លើការប្រើប្រាស់ថវិកា និងការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមរយៈការលើកកម្ពស់ភាពងាយទទួលបានព័ត៌មាននានា និងការចូលរួមតាមដាន ត្រួតពិនិត្យ ការបំពេញតួនាទី ភារកិច្ច ការងារ របស់អង្គភាពផ្តល់សេវា នៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា បន្ទាប់ពីបានអនុវត្តការងារនេះរួចមក យើងទាំងអស់គ្នា សុទ្ធតែបានទទួលស្គាល់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារគណនេយ្យភាពសង្គម ពិតជាបានរួមចំណែកនូវការអនុវត្តតួនាទី ភារកិច្ច និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈកាន់តែប្រកបដោយប្រសិទ្ធិភាព និងបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះ មុខ សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ដើម្បីធានាដល់ការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ តាមរយៈការប្រែក្លាយខ្លួនឱ្យទៅជា អ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព ដែល អាចទុកចិត្តបាន និងធ្វើឱ្យសេវាទាំងនោះកាន់តែបានល្អប្រសើរបន្ថែមទៀត។ ក្នុងការអនុវត្ត លើកិច្ចការងារនេះ វាជាកញ្ចក់ឆ្លុះបញ្ចាំងលើការគ្រប់គ្រង ការដឹកនាំ និងការផ្តល់សេវាដោយ អង្គភាពខ្លួន ដែលត្រូវបំពេញនូវលក្ខ័ណ្ឌស្តង់ដារការងារដែលបានកំណត់ដោយរដ្ឋ និងមាន ការវាយតម្លៃដាក់ពិន្ទុពីបុគ្គលិករបស់ខ្លួន ព្រមទាំងវាយតម្លៃការដាក់ពិន្ទុកដោយប្រជាពលរដ្ឋ លើការបំពេញការងារ និងការផ្តល់សេវារបស់មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋបាលភិបាលកម្ពុជា បានចាត់ទុកការធ្វើកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសង្គមនៅក្នុងប្រទេស ដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយដើម្បីឈានទៅសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានធ្វើទំនើបកម្ម និងស៊ីជម្រៅ នូវប្រព័ន្ធអភិបាលកិច្ច តាមរយៈកំណែទម្រង់លើកម្មវិធីជាតិនានា រួមមាន៖
១.កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ
២.កម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
៣.កម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៤.កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកំណែទម្រង់តាមវិស័យនានាជាច្រើនទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង