ឯកឧត្តម អ៊ុំ រាត្រី ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនគ្រួសារក្រីក្រ នៅសង្កាត់កំពង់ស្វាយ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តមអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខា និងមានការអមដំណើរ ពីលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រីអនុប្រធានកិត្តិយសសាខា និងមានការចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងគណៈ កម្មធិការសាខា និងលោក ស្រេង សុផល ប្រធានគណៈកម្មាធិការអនុសាខាក្រុង ក្រុមប្រឹក្សាសង្កាត់ អ្នកស្ម័គ្រចិត្រ កក្រកនិងយុវជនកក្រក ។
សាខាបានធ្វើពិធីសម្ភោធផ្ទះមនុស្សធម៌លេខរៀងទី១៣ ជូនគ្រួសារឈ្មោះ ស៊ុក អ៊ឹម ភេទប្រុស អាយុ៦៥ ឆ្នាំ និងមានបន្ទុកគ្រួសារចំនួន៦នាក់ ស្រី៣នាក់ រស់នៅក្នុងភូមិ តារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ សូមបញ្ជាក់ថាផ្ទះគ្រួសារគាត់ ពីមុនបានរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។
ដោយមើលឃើញពីការលំបាកនិងគ្មានជម្រក ស្នាក់នៅផងនិងជាគ្រួសារក្រីក្រផងទើបឯកឧត្តមប្រធានបានសម្រេចអោយក្រុមប្រតិបត្តិសាខា សាងសង់ផ្ទះ និងមានថវិកាបរិភាគពីក្រុមគ្រួសារសាច់ញ្ញាតិម្ចាស់ផ្ទះមួយចំនួនផងដែរ។ ផ្ទះមនុស្សធម៌ នេះសាងសង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំបណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់៣,៨០ម៉ែត្រ សង់ផ្ទាល់ដី បាតចាក់សាប ប្រភេទផ្ទះតៀម។
នាឱកាសសម្ភោធផ្ទះមនុស្សធម៌នេះដែរសាខាបាននាំមកនូវសម្ភារៈមួយចំនួនសម្រាប់ម្ចាស់ផ្ទះរួមមាន÷អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ យួរ ,ទឹកត្រី១យួរ,ទឹកសុទ្ធ២យួរ,ធុងទឹក៦០លីត្រ១, ឆ្នាំង២,ចានបាយ៥, ស្លាបព្រា៥,កន្ទេលជ័រ២,មុង១, ភួយ១, សារុង១, ក្រមា១,។
និងសម្ភារៈកំដរដៃសម្រាប់ យាយ តាចូលរួមក្នុងពិធី២០នាក់ទទួលបាន÷ ក្រមាមាននិម្មិត្តសញ្ញកាកបាទក្រហមកម្ពុជា១,ទឹកក្រូចលឿង២ដប, ទឹកក្រូចប៊ិក១ដប, ទឹកផ្លែឈើ២កំប៉ុង, ទឹកសុទ្ធ១ដប, ស្ករស១ថង់ ,សាប៊ូម្សៅ២ថង់តូច, ទឹកស៊ីអ៊ីវ១ដប៕

