**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

សង្កេតមើលសភាទាំងពីរ៖ លោកXi Jinpingណែនាំពីការអនុវត្តជាក់ស្តែងនូវការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី

រសៀលថ្ងៃទី ៥ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្ត Jiangsu នៃកិច្ចប្រជុំលើកទី ២ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដោយគូសបញ្ជាក់ថា ត្រូវក្តាប់ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដែលជាបេសកកម្មចម្បង និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីតាមលក្ខខណ្ឌក្នុងតំបន់។
លោក Xi Jinping បានគូសបញ្ជាក់ថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីជាតម្រូវការផ្ទៃក្នុងនិងចំណុចផ្តោតសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានក្លាយទៅជានិន្នាការយ៉ាងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែនៅតែមានកត្តារឹតត្បឹតយ៉ាងច្រើន។ ការជំរុញនវានុវត្តន៍ឧស្សាហកម្មតាមរយៈនវានុវត្តន៍បច្ចេកវិទ្យា ជាពិសេសបង្កើអាជីវកម្មថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មីតាមរយៈបច្ចេកវិទ្យាថ្មីបែបលោតផ្លោះនិងជឿនលឿន និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី គឺដើម្បីផ្តល់កម្លាំងចលករនិងទ្រទ្រង់យ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ឆ្នាំ ២០២៤ គឺជាឆ្នាំគន្លឹះនៃការសម្រេចភារកិច្ចគោលដៅដែលកំណត់ដោយផែនការ ៥ ឆ្នាំទី ១៤។ លោកប្រធានរដ្ឋចិន Xi Jinping អធិប្បាយយ៉ាងស៊ីជម្រៅពីបញ្ហាគន្លឹះនៃកម្លាំងផលិតកម្មគុណភាពថ្មីក្នុងគណៈប្រតិភូខេត្ត Jiangsu គឺក្នុងគោលបំណងបកស្រាយឱ្យច្បាស់ពីទំនាក់ទំនងរវាងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងកម្លាំងផលិតកម្មគុណភាពថ្មី ប្រើទ្រឹស្តីអំពីកម្លាំងផលិតកម្មគុណភាពថ្មីសម្រាប់ណែនាំការអនុវត្ត ការអភិវឌ្ឍជាក់ស្តែងថ្មី សំដៅជំរុញឱ្យការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដំណើរការបាននឹងនរនិងយូរអង្វែង។
លោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីមិនមានន័យថាព្រងើយកន្ដើយ និងបោះបង់ចោលឧស្សាហកម្មប្រពៃណី ត្រូវបង្កាកុំឱ្យមានការធ្វើដោយបន្ទាន់ លេចចេញតែមួយភ្លែត ហើយក៏កុំធ្វើតាមរូបមន្តតែមួយដែរ។ ប្រសាសន៍របស់លោកបានបកស្រាយថែមទៀតនូវបញ្ហាគន្លឹះនៃការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី។
មួយផ្នែក ឧស្សាហកម្មប្រពៃណីនិងកម្លាំងផលិតកម្មគុណភាពថ្មីមិនមែនជាទំនាក់ទំនងប្រឈមមុខដាក់គ្នាទេ គន្លឹះគឺនៅត្រង់ថា ប្រើបច្ចេកវិទ្យាថ្មីធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មប្រពៃណី ជំរុញយ៉ាងសកម្មនូវឧស្សាហកម្មកម្រិតខ្ពស់ មានភាពវៃឆ្លាតនិងភាពបៃតង រៀបចំផែនការទូទៅ ដើម្បីជំរុញការធ្វើឱ្យឧស្សាហកម្មប្រពៃណីមានភាពប្រសើរឡើង ធ្វើឱ្យឧស្សាហកម្មងើបឡើងថ្មីមានភាពរីកចម្រើន និងបង្កើតនូវឧស្សាហកម្មអនាគត។ មួយផ្នែកទៀត ការអភិវឌ្ឍកម្លាំងបង្កបង្កើនផលបែបថ្មីត្រូវអនុវត្តតាមស្ថានភាពពិតនិងចាត់វិធានការតាមលក្ខខណ្ឌក្នុងតំបន់ ដោយពឹងលើប្រភពធនធានក្នុងតំបន់ មូលដ្ឋានឧស្សាហកម្មនិងលក្ខខណ្ឌនៃការសិក្សាស្រាវជ្រាវជាដើម។
លោក Xi Jinping ផ្តោតទៅលើកម្លាំងផលិតកម្មគុណភាពថ្មីក្នុងមហាសន្និបាតសភាទាំងពីទូទាំងប្រទេសចិន គឺយកខេត្តJiangsu ជាមូលដ្ឋាននិងសំដៅទៅលើប្រទេសទាំងមូល។ សម្រាប់តំបន់នានា គន្លឹះគឺនៅត្រង់ថាប្រើវិធីសាស្រ្ត”ចាត់វិធានការទៅតាមលក្ខខណ្ឌក្នុងតំបន់” ដែលលើកឡើងដោយលោក Xi Jinping ឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងខាងទ្រឹស្តីនិងការស្វែងរកអនុវត្តជាក់ស្តែងចំពោះកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្តារឡើងវិញជាបន្តបន្ទាប់ លើកកម្ពស់ជំនឿចិត្តខាងការអភិវឌ្ឍនៃសង្គមទាំងមូល ក្នុងន័យផ្តល់សុភមង្គលដល់ប្រជាជនយ៉ាងប្រាកដប្រជា៕

អត្ថបទដែលជាប់ទាក់ទង