នគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៦នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ករណីលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ លើករណីលួចមានស្ថានទម្ងន់ទោស(កាប់យិកម៉ូតូ) ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ដៀប បញ្ញា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣០នាទី យប់ មានករណីលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)កើតឡើងនៅចំណុច លើផ្លូវជាតិលេខ៥ មុខផ្លូវចូលភោជនីយដ្ឋានកោះឡាហ្វីរ៉ា ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ជនរងគ្រោះមានគ្នា០៣នាក់ ១/-ឈ្មោះ ដៀប បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ័, ២/-ឈ្មោះ វ័ន រ៉ាយុក ភេទប្រុស អាយុ១៦ឆ្នាំ ៣/-ឈ្មោះឆន សុវណ្ណថៃ ភេទប្រុស អាយុ១៦ឆ្នាំ ។ ០២នាក់រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា៖ដំបុអ ជនរងគ្រោះទាំង០៣នាក់ ជីះម៉ូតូ ១គ្រឿងម៉ាក ហុងដាទ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ.2A.7822 កាំរាយ ខ្នងកង់បាញ់ថ្នាំពណ៌ខៀវ ចេញពីភូមិមកលែងប៉ោយប៉ែត លុះដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ កាំបន្ទះពណ៌ស ជិះគ្នា០២នាក់ ដៃកាន់កាំបិតខ្វែវ១ដើម ជិះអូសកាំបិតលើផ្លូវជាតិ តាមពីក្រោយ ហើយក៏កាប់ជនរងគ្រោះ១កាំបិត ចំខ្នងអ្នកជិះខាងក្រោយ តែមិនបណ្តាលឲ្យមុតនោះទេ ហើយពួកវាបានធាក់ម៉ូតូជនរងគ្រោះឲ្យដួល រួចពួកវាយកម៉ូតូ ជិះតាមផ្លូវជាតិទៅទិសខាងលិចបាត់ទៅ ។
ក្រោយពេលទទួលបណ្តឹងរួចហើយ កំលាំងជំនាញ និងប៉ុស្តិ៍បានចុះធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២៣យប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ មាន៖ ១/-ឈ្មោះជិន ចក់ភេទប្រុស អាយុ១៧ឆ្នាំ, ២/-ឈ្មោះផាត សុភិន ភេទប្រុសអាយុ១៧ឆ្នាំ ,៣ /-ឈ្មោះសុះ ដារី ភេទប្រុស អាយុ២៣ឆ្នាំ,៤/- ឈ្មោះថា បញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ។ទាំង០៤នាក់ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់បន្ថែមថា៖ ក្រោយពីបានសាកសួរជនទាំង០៤នាក់ បានសារភាពថាក្រុមខ្លួនពិតជាបានធ្វើសកម្មភាពកាប់វាយគេយកម៉ូតូពីជនរងគ្រោះពិតមែន និងបានប្រាប់ថាមានបក្សពួកគេផ្សេងទៀតកំពង់គេចខ្លួននៅអូរបីជាន់ លុះថ្ងៃទី២០ មេសា ២០២៣កំលាំងជំនាញបានចុះស្រាវជ្រាវនៅដល់ឃុំអូរបីជាន់ហើយបានឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ថែមទៀតដែលមានឈ្មោះដួចខាងក្រោម៖១/- ឈ្មោះវង សាវន ភេទប្រុស អាយុ១៦ឆ្នាំ , ២ ឈ្មោះម៉ើយ ស៊ីម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ដូចនេះសរុបចំនួន៦នាក់ ដកហូតបានម៉ូតូ២គ្រឿង ។បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការបន្តតាមនិតិវិធី៕
