**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

អគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ចប់វគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងគោលនយោបាយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ របស់មន្ត្រីនៅស្ថាប័នរដ្ឋសភា

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី «ប្រាស្រ័យ ទាក់ទងគោលនយោបាយ» សម្រាប់មន្ត្រីរាជការនៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបិទបញ្ចប់ដោយ ជោគជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា។

នៅក្នុងពិធីបិទវគ្គនេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណា រិទ្ធ ក៏បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្រជូន ដល់សិក្ខាកាមទាំង ៦០ រូប ដែលបានខិតខំក្រេប ជញ្ជក់ ចំណេះដឹងយ៉ាងសកម្មក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះផងដែរ។

ក្នុងអំឡុងពេលនៃការបណ្តុះបណ្តាលដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ សិក្ខាកាមទាំងអស់ បានសិក្សាស៊ីជម្រៅលើសសរស្តម្ភសំខាន់ៗនៃប្រព័ន្ធទំនាក់ទំនង រួមមានការកំណត់ភ្នាក់ងារ បញ្ជូនសារ ខ្លឹមសារ, មធ្យោបាយផ្សព្វផ្សាយ , សាធារណជនគោលដៅ និងយន្តការវាយតម្លៃ ត្រឡប់វិញ។ ធាតុផ្សំទាំងនេះត្រូវបានចាត់ទុកជាកត្តាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពនៃលំហូរព័ត៌មាន និងការទំនាក់ទំនងសាធារណៈរបស់ស្ថាប័ន នីតិប្បញ្ញត្តិឱ្យមានភាពរលូន និងចំគោលដៅ។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានផ្តល់អនុសាសន៍ ឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់លើការរៀបចំ «គោលនយោបាយប្រាស្រ័យទាក់ទង» ដែលមានខ្លឹមសារខ្លី ខ្លឹមនិងងាយយល់ ដើម្បីជួយឱ្យប្រជាពលរដ្ឋទូទៅអាចយល់ដឹងច្បាស់អំពីគោលបំណង និងវិធានការអនុវត្តនៃគោលនយោបាយ នីមួយៗ។

ឯកឧត្តមបានសង្កត់ធ្ងន់ថាការប្រាស្រ័យ ទាក់ទងដែលមានប្រសិទ្ធភាពមិនត្រឹមតែជួយបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីសាធារណជនផងដែរ។

ក្រៅពីទ្រឹស្តី សិក្ខាកាមក៏បានអនុវត្តជាក់ស្តែងលើ ករណីសិក្សាសំខាន់ៗដែលពាក់ព័ន្ធនឹងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងក្នុងស្ថានភាព ប្រឈម ថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្ត្រគាំទ្រដល់កំណែទម្រង់រដ្ឋបាលផ្ទៃក្នុងរបស់រដ្ឋសភា។

លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ ត្រូវបានវាយ តម្លៃថាជាជំហានដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រី ដើម្បីគាំទ្រដល់ដំណើរការ នីតិប្បញ្ញត្តិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបរិបទ នៃការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន។

ជាកិច្ចបញ្ចប់ឯកឧត្តមអគ្គលេខាធិការរងបានជំរុញលើកទឹកចិត្តដល់សិក្ខាកាមឱ្យយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងភារកិច្ចប្រចាំថ្ងៃដើម្បី លើកកម្ពស់គុណភាពការងាររបស់ រដ្ឋសភាឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលអគ្គលេខាធិការដ្ឋាន នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញឯកទេសផ្សេងៗទៀតជាបន្តបន្ទាប់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង