**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

តុលាការព្រហ្មទណ្ឌថៃ បដិសេធសំណើរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការចាកចេញពីប្រទេស ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

បាងកក៖ តុលាការព្រហ្មទណ្ឌថៃ បានបដិសេធសំណើរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងការចាកចេញពីប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី។

លោក ថាក់ស៊ីន កំពុងប្រឈមនឹងការចោទប្រកាន់តាមមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហាក្សត្រ) បានដាក់សំណើនៅតុលាការព្រហ្មទណ្ឌកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែមីនា។

ក្រោយសវនាការ តុលាការបានសម្រេចនៅម៉ោង៣ រសៀលថា មានហេតុផលមិនគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យលោក ថាក់ស៊ីន ចាកចេញពីប្រទេស។

គួររំឭកថា កាលពីខែមករា តុលាការបានផ្តល់ការអនុញ្ញាតឱ្យមហាសេដ្ឋីរូបនេះ ធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ ដោយតម្រូវឱ្យបង់ប្រាក់ធានាចំនួន៥លានបាត និងរាយការណ៍ពេលត្រឡប់មកវិញក្នុងរយៈពេលបីថ្ងៃ។

កាលពីខែកុម្ភៈ លោកត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែត្រូវបានបដិសេធមិនអនុញ្ញាតឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងកម្ពុជា។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សាក្រៅផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីត្រៀមធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង លោក អាន់វ៉ា និងនាយករដ្ឋមន្ត្រីថៃ លោក ផែថងថាណ ស៊ីណាវ៉ាត្រា កូនស្រីរបស់លោកថាក់ស៊ីន។

លោក អាន់វ៉ា បញ្ជាក់ថា បទពិសោធដ៏ទូលំទូលាយរបស់លោក ថាក់ស៊ីន ក្នុងនាមជារដ្ឋបុរសនឹងផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់បញ្ហាពាក់ព័ន្ធនឹងអាស៊ាន។ ការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាត្រូវបានគេមើលឃើញថា ជាចលនាយុទ្ធសាស្ត្រ ជាពិសេសក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ស្មុគស្មាញ ដូចជាវិបត្តិមីយ៉ាន់ម៉ាដែលកំពុងបន្ត នៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង