**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

នាយករដ្ឋមន្ត្រីថៃ និងគណៈរដ្ឋមន្ត្រី ៣៥រូប ស្បថចូលកាន់តំណែង ក្នុងរាជរដ្ឋាភិបាលថ្មី ដើម្បីបញ្ចប់​ភាព​ចលាចល​នយោបាយ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា និងគណៈរដ្ឋមន្ត្រីចំនួន ៣៥ រូប កាលពីថ្ងៃទី ៦ ខែកញ្ញា បានស្បថចូលកាន់តំណែងក្នុងរាជរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីមានភាពចលាចលនយោបាយមួយរយៈពេល។

លោកស្រី ផែថងថាន ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្បថក្នុងពិធីបិទទ្វារជាមួយព្រះមហាក្សត្រ មហា វិជ្ជរ៉ាឡុងកន នៅម៉ោងប្រហែល ៦:១៥ ល្ងាច ដោយក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃជាផ្លូវការ។ ស្ត្រីវ័យ ៣៨ ឆ្នាំរូបនេះ គឺជាសមាជិកទី៣នៃត្រកូល ស៊ីណាវ៉ាត្រា ដែលដឹកនាំប្រទេសក្នុងរយៈពេល ២៣ ឆ្នាំមកនេះ បន្ទាប់ពីឪពុក និងម្តាយមីងរបស់គាត់គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ ខុទ្ទកាល័យដែលត្រូវបានរាជានុម័តជាផ្លូវការដោយព្រះមហាក្សត្រកាលពីថ្ងៃទី ៤ ខែកញ្ញា មានសមាជិកចំនួន ១៧ រូបមកពីគណបក្សភឿថៃ រួមទាំងនាយករដ្ឋមន្ត្រី និងមុខតំណែងចំនួន ១៩ ផ្សេងទៀតដែលបែងចែកក្នុងចំណោមដៃគូចម្រុះ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ទាប់ពីការស្បថស្បែរបស់គណៈរដ្ឋមន្ត្រីថា «ខ្ញុំចង់ជូនពរដោយរីករាយ ដែលគណៈរដ្ឋមន្ត្រីនឹងមានការលើកទឹកចិត្ត និងការប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នក ដូចដែលអ្នកបានស្បថដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជន»។
រាជរដ្ឋាភិបាលរបស់លោកលោកស្រី ផែថងថាន នឹងផ្តល់សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួនទៅកាន់សភានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលជាការកត់សម្គាល់ការចាប់ផ្តើមជាផ្លូវការនៃការគ្រប់គ្រងរបស់លោកស្រី។ លោកស្រីបានកាន់មុខតំណែងជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ ជាមួយនឹងកំណើន និងការវិនិយោគនៅទ្រឹង ខណៈអស្ថិរភាពនយោបាយនៅតែបន្ត។

គួរជម្រាបថា លោកស្រី ផែថងថាន ឡើងកាន់តំណែងជំនួសលោក សេដ្ឋា ថាវីស៊ីន បន្ទាប់ពីការបណ្តេញលោកចេញកាលពីពាក់កណ្តាលខែសីហា ដោយតុលាការធម្មនុញ្ញរបស់ព្រះរាជាណាចក្រសម្រាប់ការតែងតាំងអ្នកដែលធ្លាប់ជាប់ពន្ធនាគារជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង