**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន


​(តាកែវ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាសន្ទនា​ស្តីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែល​បានប្រព្រឹត្តទៅក្រោមអធិបតីឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីតំណាងអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរជំនាញជាច្រើនរូប។

ក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ មន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ បានចូលរួមធ្វើបទបង្ហាញ​ក្រោមប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល​និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល​» ដើម្បីផ្តល់ឱកាសឱ្យតំណាងអង្គការសង្គមស៊ីវិល​និងមន្ត្រីមូលដ្ឋាន​ បានឈ្វេងយល់អំពីបរិវត្តិកម្មឌីជីថល ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។ អ្នកចូលរួមក្នុងអង្គវេទិកា​បានសម្តែង​នូវការគាំទ្រយ៉ាងពេញទំហឹង​ចំពោះ​បរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព​បន្ថែម​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

​ថ្លែងក្នុងអង្គវេទិកានេះ លោក ស៊ុត ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសង្គមនិងអភិវឌ្ឍតាមមូលដ្ឋាននាពេលកន្លងមក។ លោកក៏បាន​លើកទឹកចិត្តឱ្យ​អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន​ខេត្តតាកែវ ពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល​ ដើម្បីបន្ត​ចូលរួមជាមួយរាជរដ្ឋាភិបាល ​ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋានក្នុងបរិបទឌីជីថល​ សំដៅឈាន​ទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជាឆ្នាំ២០២៥០។

​ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ឯកឧត្តម ដួង វីរ័ត្ន​ បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អនិងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលក្នុងខេត្តតាកែវ ព្រមទាំងបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​បន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង​ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។ ឯកឧត្តម​ក៏បានគូសបញ្ជាក់ថា វ.ស.ស. នឹងបន្តរៀបចំ​ឱ្យមាន​បទបង្ហាញ​លើប្រធានបទសំខាន់ៗផ្សេងទៀត ដើម្បីចូលរួមពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិល​ និងលើកកម្ពស់​សុខដុមនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង