ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ថ្នា់ដឹកនាំ និងមន្រ្តីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធZoomជាច្រើនរូប។
ក្នុងឱកាសនឡដែរ ឯកឧត្តម សួស ប្រាថ្នា បានធ្វើសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្នុងការសម្របសម្រួលដឹកនាំ និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចសហការជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គប្រជុំទាំងមូល ដើម្បីជាមូលដ្ឋានសម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាលរាជធានី ខេត្ត ក្នុងការអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព៕

