**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»

ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

ថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានតិចកាពប៉ុស្តិ៍នគរបាលរដ្ឋបាលតំណាងលោកឧត្តមសេនីយ៍ទោមាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការស្ដីទី តំណាងលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ លោក លោកស្រី អធិការអធិការរង ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៧ ផងដែរ ៕

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រីវង្ស វិត ស្នងការស្ដីទី និងក្នុងនាមលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមសម្ដែងនូវការអរគុណដល់លោកឧត្តមសេនីយ៍ទោមាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានចាត់តាំងក្រុមការងាររបស់នាយកដ្ឋានដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យរហូតបានជោគជ័យនិងធ្វើពិធីបិទនា ពេលនេះ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានធ្វើសេចក្តីរាយការណ៍ថា ÷ បទល្មើសព្រហ្មទណ្ឌកើតឡើង៤០/៤២ ថយចុះ ៥%។ក្នុងនោះបទល្មើសឧក្រិដ្ឋកើតឡើង២១/១៥ កើនឡើង ៤០% បទល្មើសមជ្ឈឹម១៩/២៧ ថយចុះ៣០%
។បង្រ្កាបក្រុមក្មេងទំនើងចំនួនប្រាំពីលើកឃាត់ខ្លួន ២៤ នាក់ក្នុងនោះធ្វើកិច្ចសន្យាអប់រំ២លើកនិងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៥លើក ។ បង្ក្រាបទីតាំងស្គេមអនឡាញនិងពិនិត្យ៣៨ទីតាំង (បិទសៀល១៩ទីតាំង) រកឃើញជនបរទេសសរុបចំនួន៥,២២២ នាក់ ស្រី៨១៧នាក់ ។ ចំពោះលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៥ ប៉ុស្តិ៍ទទួលបានចំណាត់ថ្នាក់លេខ១ មាន៦២ ប៉ុស្តិ៍។ចណាត់ថ្នាក់លេខ២ មាន៤ប៉ុស្តិ៍និងចំណាត់ថ្នាក់លេខ៣ មាន១ប៉ុស្តិ៍ ។

លោកវរៈសេនីយ៍ឯកគឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានបញ្ជាក់អំពីតួនាទីភារកិច្ចរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលមានភារកិច្ចថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ សង្កាត់ ដោយប្រើប្រាស់វិធានការជំនាញគ្រប់គ្រងចំនួន ៤គឺ ÷ទី១-គ្រប់គ្រងមនុស្ស, ទី២- គ្រប់គ្រងមុខរបរ ,ទឋឹ៣-គ្រប់គ្រងមធ្យោបាយនិងទី៤គ្រប់គ្រងអាវុធជាតិផ្ទុះ ។ ធ្វើបញ្ជីមុខសញ្ញាក្រុមក្មេងទំនើងនិងមុខសញ្ញាចេញពីពន្ធនាគារ ឲ្យបានច្បាស់លាស់ និងកសាងកម្លាំងសម្ងាត់ក្នុងមូលដ្ឋានព្រមទាំងប្រជាជនល្អផ្ដល់ព័ត៌មានមកយើង ។ មួយវិញទៀតនគរបាលសហគមន៍គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើកងកម្លាំងនគរបាលយើង។ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលានិងគ្រប់គ្រងសៀវភៅក១ដល់ក៩ ឲ្យបានល្អមចុះលេខបញ្ជីស្នាមឲ្យបានត្រឹមត្រូវ។

ជាមួយនោះដែលលោកវរសេនីយ៍ឯក អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍បានសំណូមពរឱ្យស្នងការដ្ឋាននគរបាលខេត្តស្នើឱ្យខាងជំនាញក៏ដូចជាអធិការដ្ឋាននគរបាលក្រុង ស្រុកជួយ គាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការបណ្ដុះបណ្ដាល ហើយម្យ៉ាងវិញទៀតនគរបាលប៉ុស្តិ៍ប៉ុស្ត៍រដ្ឋបាលត្រូវពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវល្អប្រសើរ។យកចិត្តទុកដាក់ថែរក្សាសម្ភារៈមធ្យោបាយដែលក្រសួងនិងស្នងការដ្ឋានបានបំពាក់ឲ្យនិងថែរក្សាអនាម័យបរិស្ថានជុំវិញប៉ុស្តិ៍ឲ្យបានស្អាតល្អផងដែរ ៕ ណុប រក្សា

អត្ថបទដែលជាប់ទាក់ទង