**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តៅ តឿន ទៀបាញ់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី​​ សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនតរៀងទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង