**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​

បើកវគ្គបណ្ដុះបណ្ដាលស្ដីពីផែនការគ្រប់គ្រងដំណេីរការប្រើប្រាស់ និងការថែទាំជួសជុលនៃគម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដេីម្បីឲ្យទទួលបានចំណេះដឹងក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២ នៅទំនប់អាងស្តុកទឹករក្សាខេត្តព្រះវិហារ ស្ថិតនៅលើដងស្ទឹងសែន ក្នុង​ព្រំប្រទល់ឃុំពុទ្រា​ និងឃុំរក្សា ស្រុកជ័យសែន​ ​និង​​ស្រុករវៀង​ ខេត្តព្រះវិហារ​ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីផែនការគ្រប់គ្រងដំណេីរការប្រើប្រាស់ និងការថែទាំជួសជុលនៃគម្រោងអភិវឌ្ឍន៍អាងទឹករក្សា ដេីម្បីឲ្យទទួលបានចំណេះដឹងក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ជូ​នផងដែរថា​ ទំនប់អាងស្តុកទឹកនេះ ត្រូវបានសាងសង់ឡេីងចាប់តាំងពី​ដេីមខែវិច្ឆិកា​ ឆ្នាំ២០១៩​ និងត្រូវបានបញ្ចប់ជាស្ថាពរ (១០០ភាគរយ)​ ក្រោមគម្រោងឥណទានសាធារណរដ្ឋប្រជាមានិតចិន ។

វគ្គបណ្ដុះបណ្ដាលនេះ មានសមាសភាពចូលរួម: ប្រធាននាយកដ្ឋានវិស្វកម្ម អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ​ រួមទាំងមន្ត្រីនាយកដ្ឋានពាក់ព័ន្ធ​ និងមន្ទីរផងដែរ។

វគ្គបណ្ដុះបណ្ដាលនេះ បានបង្ហាញ​ និងអនុវត្តផ្ទាល់នូវការគ្រប់គ្រងកិច្ចដំណើរការប្រើប្រាស់ទ្វារទឹក​ (បញ្ជាបិទ-បេីក) ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស​ ដេីម្បីធានាឲ្យបាននូវការថែរក្សា​ និងធានាសុវត្ថិភាពបានគ្រប់ជ្រុងជ្រោយ​ និងគង់វង្សយូរអង្វែងរបស់សំណង់​ ក្នុងគោលបំណងចម្បងគឺបម្រេីដល់ការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ​ និងដំណាំរួមផ្សំដើម្បីបង្កើនផលិតផលស្បៀង​ និងការប្រេីប្រាស់ប្រចាំថ្ងៃផ្នែកខាងក្រោមរបស់ប្រជាពលរដ្ឋ​ ជាពិសេសជួយសម្រួលដល់ការបែងចែកបរិមាណទឹកប្រើប្រាស់នៅក្នុងរដូវវស្សានិងរដូវប្រាំង ប្រកបដោយសមធម៌។​​​ ​

បន្ថែមពីលេីនេះទៀត​ សមត្ថភាពអាងទឹករក្សា​ អាចស្តុកទឹកបានចំនួនប្រមាណ​ ២៥៧លានម៉ែត្រគូប​ និងអាចស្រោចស្រពផ្ទៃដីផ្នែកខាងក្រោមបានប្រមាណចំនួន​ ១៣១.៣២៣ហិកតា​ ព្រមទាំងជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត​ និងជួយកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតតាមរយ:យន្តការបច្ចេកទេសច្បាស់លាស់នៃការគ្រប់គ្រងធនធានទឹកចម្រុះរបស់ស្ទឹងសែនដែលគ្របដណ្តប់ភាគច្រើនលើទឹកដីនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះផងដែរ​ ក្រុមការងារក្រសួងទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះការរៀបចំនូវវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ ព្រមទាំងកោតសរសេីរ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអនុវត្ត និងត្រួតពិនិត្យគម្រោងរបស់ភាគីចិន​ ដែលបានបញ្ចប់ការងារសាងសង់តាមកាលកំណត់ដែលបានគ្រោងទុក។ ជាមួយគ្នានេះ​ផងដែរ​ ក្រុមការងារ​ក្រសួង ក៏បានស្នេីដល់ភាគីចិនឲ្យបន្តជួយគាំទ្រនូវផ្នែកបច្ចេកទេស​ ក៏ដូចជាការយកចិត្តទុកដាក់បង្ហាត់បង្រៀនថែទាំបន្ថែមទៀតដល់មន្ត្រីឆ្មាំមន្ទីរ​ ក៏ដូចជាមន្ត្រីមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយ:ពេល​ ០១ឆ្នាំ​ បន្ទាប់ពីបញ្ចប់សុពលភាពនេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង