**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះចែកវិញ្ញាបនបត្រសម្គាល់អចលវត្ថុ ១៤៨៤ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង

ភ្នំពេញ៖ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកទី២៣ ខែសីហា ឆ្នាំ២០២២ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋរបស់ភូមិត្រពាំង អណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យចំនួន១ ៤៨៤ប័ណ្ណ ក្រោមវត្តមាន លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ិន សូឈី អនុប្រធានមន្ទីរទទួលបន្ទុកការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ និង លោក យស់ វណ្ណា អនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី។

លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមការងារកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានដំណើរការ ចុះបញ្ជីដីធ្លី (ជាលក្ខណៈប្រព័ន្ធ) បានចំនួន ៣៥៤.៣២៥ក្បាលដី, បិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋបានចំនួន ៣១៤ ៨៣១ ក្បាលដី និងចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ២០ ១៤៦ប័ណ្ណ លើ ៨៥សង្កាត់ ក្នុងចំណោម១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញ។

ដោយឡែកសម្រាប់ថ្ងៃនេះ ក្រុមការងារ ធ្វើការចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិត្រពាំង អណ្តូងមានចំនួន១៤៨៤ក្បាលដី បន្ទាប់ពីយើង បានធ្វើការបិទផ្សាយជាសាធារណៈនាពេលកន្លងមក ។

ក្នុងឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងថា នេះជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការបែងចែក និងទទួលស្គាល់សិទ្ធិ ស្របច្បាប់ ចំពោះការគ្រប់គ្រង ប្រើប្រាស់ដីធ្លី ផ្ទះសម្បែង ជាកម្មសិទ្ធិនៃបុគ្គលនីមួយៗ គឺគ្មាននរណាអាចមក រំលោភបំពានបានឡើយ។ ជាមួយនេះ រាជរដ្ឋាភិបាល ក៏ទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការប្រមូល ពន្ធលើដីភោគៈ ដោយស្របច្បាប់ ដែលជាចំណែកមួយ នៃការបង្កើនចំណូលថវិការជាតិ កាន់តែកើនឡើង មួយកម្រិតថែមទៀត ។

លោកបន្តថា ការផ្តល់ប័ណ្ណសម្គាល់ ម្ចាស់អចលនវត្ថុចុងក្រោយនេះ ក៏បានផ្តល់ ភាពងាយស្រួល តាមតម្រូវការ ជាក់ស្តែង របស់ប្រជាពលរដ្ឋ ក្នុងការលក់ដូរ ដាក់បញ្ចាំ ផ្ទេរសិទ្ធិទៅអ្នកដទៃ ឬធ្វើជាអំណោយដល់ កូន ចៅ ស្របតាមផ្លូវច្បាប់។ តែត្រង់ចំណុចនេះ លោក អភិបាល ខណ្ឌ មិនលើកទឹកចិត្តឱ្យបងប្អូន យកប័ណ្ណនេះទៅដាក់ បញ្ចាំនោះឡើយ។ សូមរក្សាទុកដាក់ឱ្យផុតពីដៃក្មេង កុំទុកក្នុងទីកន្លែងសើម នាំឱ្យមានការខូច ខាត ព្រោះប័ណ្ណមួយសន្លឹងនេះ គឺជាទ្រព្យសម្បត្តិប្រចាំគ្រួសារ មានតម្លៃស្មើនឹង អាយុជីវិតរបស់ខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង