**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនហួសពីការប៉ាន់ប្រមាណម្តងទៀតដែលជាសញ្ញានៃនិន្នាការល្អប្រសើរ


នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យនាំចេញអំពីទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែកក្កដាឆ្នាំនេះដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា បរិមាណសរុបនៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានឡើងដល់ ៣ សែន ៣ ម៉ឺន ២ ពាន់ ៩ រយ ៦០ លានដុល្លារអាមេរិក ដែលបានកើនឡើង ១៨ ភាគរយ ! ទិន្នន័យទាំងនេះបានហួសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅម្តងទៀត ។ ក្រោមការជំរុញនៃការនាំចេញយ៉ាងខ្លាំង អតិរេកខាងពាណិជ្ជកម្មរបស់ប្រទេសចិននៅខែនេះ គឺ ១ សែន ១ ពាន់ ២៦ រយលានដុល្លារអាមេរិក បានកើនឡើង ៨១,៥ ភាគរយដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេលដូចគ្នា ។
គួររំលឹកថា មុនពេលទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលចិនបានចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់ព្យាករណ៍ថា ការនាំចេញក្នុងខែកក្កដាឆ្នាំនេះប្រហែលនឹងកើនឡើង ១៥ ភាគរយ ចំណែកឯការប៉ាន់ប្រមាណរបស់សេដ្ឋវិទូក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg គឺ ១៤,១ ភាគរយ ។ ប៉ុន្តែលទ្ធផលបានបញ្ជាក់ថា កំណើននៃការនាំចេញរបស់ប្រទេសចិនក្នុងខែកក្កដាឆ្នាំនេះបានបន្តបង្កើនល្បឿនតទៅទៀត ។ ទាក់ទិននឹងរឿងនេះ ប៉ុស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក CNBC បានវាយតម្លៃថា ការនាំចេញរបស់ប្រទេសចិនក្នុងខែកក្កដាឆ្នាំនេះ”បានបង្កើនល្បឿនលើសពីការប៉ាន់ប្រមាណ”ដែលនឹងនាំមកនូវការកើនឡើងជាលក្ខណៈលើកទឹកចិត្តដល់សេដ្ឋកិច្ចចិន ។
និយាយជារួម ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលនៃប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះបានកើនឡើង ១០,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានភាពលំបាកយ៉ាងខ្លាំង ហើយពាណិជ្ជកម្មនិងការបណ្តាក់ទុនមានភាពទន់ខ្សោយ ប្រទេសចិនទទួលបានសមិទ្ធផលបែបនេះ គឺមិនងាយទេ ។ ប្រការនេះក៏បានបញ្ជាក់ម្តងទៀតថា តួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល គឺមិនអាចជំនួសបានទេ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុប អាមេរិកនិងកូរ៉េខាងត្បូងជាដើមបានកើនឡើងយ៉ាងខ្លាំង បើគិតតាមប្រាក់យាន់ចិន បានកើនឡើង ១៣,២ ភាគរយ ៨,៩ ភាគរយ ១១,៨ ភាគរយនិង ៨,៩ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងពេលដំណាលគ្នា ក្នុងចំណោមផលិតផលនាំចេញរបស់ប្រទេសចិន ផលិតផលគ្រឿងចក្រនិងអេឡិចត្រូនិកបានឡើងដល់ ៧,៥៧ ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើង ១០,១ ភាគរយស្មើនឹង ៥៦,៦ ភាគរយនៃទំហំនាំចេញសរុបរបស់ចិន ។ រាល់ទិន្នន័យសុទ្ធតែបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកនោះទេ ហើយភាពរុងរឿងថ្កុំថ្កើងរបស់ពិភពលោកក៏មិនអាចឃ្លាពីប្រទេសចិននោះដែរ ។
គួររំលឹកផងដែរថា មូលហេតុដែល”តារាងពិន្ទុ”នៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានហួសពីការប៉ាន់ប្រមាណម្តងហើយម្តងទៀត គឺអាស្រ័យដោយការងើបឡើងវិញយ៉ាងឆាប់រហ័សនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។
សូមយកទីក្រុងសៀងហៃធ្វើជាឧទាហរណ៍ ។ ទន្ទឹមនឹងជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចាប់ពីចុងខែឧសភា ឆ្នាំនេះមក ពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេសបានរៀបចំភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ ពេលដល់ខែមិថុនា ការនាំចូលនិងនាំចេញរបស់ទីក្រុងសៀងហៃបានរៀបចំការកើនឡើងជាវិជ្ជមាន រហូតដល់ខែកក្កដា បរិមាណលើកដាក់កុងតឺន័ររបស់ទីក្រុងសៀងហៃបានលើសពី ៤,៣ លាន TEUs ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេលដូចគ្នា ។
សមិទ្ធផលដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានក៏មិនអាចឃ្លាតពីការពង្រីកតម្រូវការក្នុងស្រុកជាបន្តបន្ទាប់ផងដែរ ។ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិនបានឡើងដល់ ១,៥៨ ទ្រីលានដុល្លារអាមេរិក ដែលបានកើនឡើង ៥,៣ ភាគរយ ។
ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានហួសពីការប៉ាន់ប្រមាណម្តងទៀតដែលជាសញ្ញានៃនិន្នាការប្រកបដោយស្ថិរភាពនិងល្អប្រសើរនៃសេដ្ឋកិច្ចចិន ។ ដូចប្រសាសន៍របស់លោក Sergey Lukonin បញ្ញវន្តនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចពិភពលោកនិងទំនាក់ទំនងអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីដែលបានលើកឡើងថា ការពង្រីកការបើកទូលាយជាបន្តបន្ទាប់របស់ចិនវាមិនត្រឹមតែមានអំណោយផលដល់ប្រទេសចិនខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ក្នុងន័យនាំមកនូវឱកាសកាន់តែច្រើនដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដល់សហគ្រាសនិងផលិតផលបរទេស ៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង