វរសេនីយ៍ឯក លន់ លុច បន្តចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម
ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី២ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឺន វីរៈ មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន ចាប់ពីបង្គោលលេខ ៩៤ រហូតដល់បង្គោលលេខ ៩៥ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីតាមដានរាល់សភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវ គ្មានអ្វីប្រែប្រួល ។