សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងក្រុមគ្រួសារ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ប្រតិភូដឹកនាំដោយលោកជំទាវ ហួន ចន្ទបូរ៉ា អញ្ជើញរំលែកទុក្ខជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន លោកជំទាវ និងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា នេត សុគន្ធ។
ក្នុងឱកាសនោះ ប្រតិភូបាននាំយកសាររំលែកទុក្ខ និងការអាឡោះអាល័យដ៏ជ្រាលជ្រៅរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា នេត សុគន្ធ បានទៅកាន់សុគតិភព៕


