អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ច របស់ក្រុមការងារធនាគារពិភពលោក ទៅកាន់ទីតាំងជនភៀសសឹក និងទីតាំងសម្បទានដី សង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ច របស់ក្រុមការងារធនាគារពិភពលោក ទៅកាន់ទីតាំងជនភៀសសឹក និងទីតាំងសម្បទានដី សង្គមកិច្ច គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារ ធនាគារ ពិភពលោក នៅឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

