**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋបន្តនូវការគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់

បន្ទាយមានជ័យ ៖ ថ្លែងក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីព្រះគ្រូចៅអធិការវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តនូវការគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលបានបន្សល់ពីដូនតារៀងមក និងរួបរួមសាមគ្គីភាពគ្នាក្នុង ការចូលរួមកសាង និងអភិវឌ្ឍន៍ទីវត្តអារាម ក្នុងវិស័យ ព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ពិធីនេះក៏មានការនិមន្តចូលរួមព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត រួមនឹបងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រេីនកុះករ ប្រារព្ធ ធ្វើឡើង វត្ត ធម្មសាមគ្គីពង្រ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦។

នាឱកាសនោះឯកឧត្ដម អភិបាល ខេត្ត ជំរុញដល់គ្រប់វត្តអារាមទាំងអស់ បង្កើនការយកចិត្តទុកដាក់លើផ្នែកអនាម័យ-បរិស្ថាន មានភាពបៃតង និងឱ្យវត្តអារាមនៅតែបន្តដើរតួនាទីជាកន្លែងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរយើងបានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀត ទីវត្តអារាមជាកន្លែងបណ្តុះនូវធនធានមនុស្ស ដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ព្រមទាំងត្រូវចូលរួមឱ្យបានខ្លាំងក្លាក្នុងការកាត់បន្ថយនូវអំពើអកុសល អបាយមុខផ្សេងៗដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ តាមរយៈសារអប់រំទូន្មានប្រៀនប្រដៅតាមឱវាទព្រះពុទ្ធ ដើម្បីលុបបំបាត់នូវអំពើអកុសលផ្សេងៗ។

ក្នុងនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពុទ្ធបរិស័ទជិត-ឆ្ងាយទាំងអស់ ដែលកន្លងមក បានយល់ដឹងយ៉ាងច្បាស់និងចូលរួមការពារថែរក្សាសន្តិភាព តាមរយៈការចូលរួមសកម្មភាពក្នុងការងារសន្តិសុខ-សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍផ្សេងៗ ជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រដ្ឋបាល ឃុំ-សង្កាត់ រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលគ្រប់នីតិកាលទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំប្រកបដោយថាមពល ឈ្លាសវៃ មោះមុតច្បាស់លាស់ និងមានការប្តេចជ្ញាចិត្តខ្ពស់ ក្នុងការធានាឱ្យបាន នូវសុខសន្តិភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនជាតិមាតុភូមិដ៏បវរនៃយើង៕

អត្ថបទដែលជាប់ទាក់ទង