**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

គណៈកម្មការទី៤ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦បានបន្តដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីវឌ្ឍនភាពការងារ នៅវិទ្យាស្ថាននាយទាហានចម្រុះ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងបេសកកម្មរបស់វិទ្យាស្ថាន ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន សម្រាប់ពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានភាពរឹងមាំ វិជ្ជាជីវៈ និងទំនើប ស្របតាមការវិវត្តនៃវិស័យការពារជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយរងសេនាធិការចម្រុះ និងជានាយកវិទ្យាស្ថាននាយទាហានចម្រុះ បានធ្វើបទបង្ហាញអំពីប្រវត្តិបង្កើត ការអភិវឌ្ឍ និងបេសកកម្មរបស់វិទ្យាស្ថាន។

ឯកឧត្តមបានបញ្ជាក់ថា វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងនាមជា “សាលានាយទាហានចម្រុះ” មុនពេលប្តូរឈ្មោះទៅជា “វិទ្យាស្ថានទ័ពជើងគោក” នៅឆ្នាំ២០០៩ និងត្រូវបាន ដំឡើងឋានៈជា “វិទ្យាស្ថាននាយទាហានចម្រុះ” នៅឆ្នាំ២០២៤។

បច្ចុប្បន្ន វិទ្យាស្ថានមានផ្ទៃដីជាង ១៤៧ហិកតា និងមានមជ្ឈមណ្ឌលសំខាន់ៗចំនួន៣ រួមមាន មជ្ឈមណ្ឌលបញ្ជាអនុវត្តហ្វឹកហ្វឺន មជ្ឈមណ្ឌលយោធាចារ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងសិក្ខាកាម ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់។ វិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិចិន ក្នុងការគាំទ្រការអភិវឌ្ឍវិស័យបណ្តុះបណ្តាលផងដែរ។

ឯកឧត្តម ម៉ម យឿន បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការយកចិត្តទុកដាក់លើវិស័យការពារជាតិ និងការកសាងធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានចីរភាព។

ទន្ទឹមនឹងសមិទ្ធផលជាច្រើន វិទ្យាស្ថានក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមាន កង្វះអគារស្នាក់នៅសម្រាប់គ្រូយោធាចារ្យ កម្រិតសមត្ថភាពរបស់គ្រូវ័យក្មេងមួយចំនួន និងការខ្វះខាតសម្ភារៈបច្ចេកវិទ្យាទំនើបសម្រាប់ការហ្វឹកហ្វឺន។

ជាការឆ្លើយតប ឯកឧត្តម កែប ជុតិមា បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថាន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សាសន្តិភាព សន្តិសុខ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ក៏បានបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងជំរុញការធ្វើទំនើបកម្មលើវិស័យការពារជាតិ តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការបំពាក់សម្ភារៈបច្ចេកទេសទំនើបៗ ដើម្បីពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។

ជាទីបញ្ចប់ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា បាននាំយកថវិកាចំនួន ៥លានរៀល របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឧបត្ថម្ភជូនដល់វិទ្យាស្ថាននាយទាហានចម្រុះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង