**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

គណៈកម្មការទី៦នៃរដ្ឋសភា ចុះពិនិត្យប្រសិទ្ធភាពនៃ​ការអនុវត្តច្បាប់និងវិស័យយុត្តិធម៌ នៅខេត្តកំពង់ធំ

កំពង់ធំ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នាព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះ​បំពេញ​បេសកកម្មការងារនិងជួបពិភាក្សាជាមួយរដ្ឋបាលខេត្តកំពង់ធំ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាព​នៃការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌នៅមូលដ្ឋាន។

បេសកកម្មនេះ មានគោលបំណងចម្បងស្វែងយល់​ឱ្យ​បានស៊ីជម្រៅអំពីវឌ្ឍនភាពនៃការអនុវត្ត “យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ និង​នីតិរដ្ឋនៅថ្នាក់ក្រោមជាតិ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បាន​បញ្ជាក់​ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាល​ខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងជំរុញគ្រប់អង្គភាពឱ្យអនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ជាធរមាន។

ឯកឧត្តមបានបន្ថែមថា ការចុះមកបំពេញការងាររបស់​គណៈកម្មការទី៦នៃរដ្ឋសភា គឺជាកិច្ចសហការដ៏​សំខាន់​រវាង​ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីប្រមូលព័ត៌មានជុំវិញបញ្ហាប្រឈម និងរួមគ្នា​ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា៖រដ្ឋបាលខេត្តបានរាយការណ៍​អំពីកិច្ច​ខិតខំប្រឹងប្រែងលើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយផ្ដោតលើទិសដៅអាទិភាព រួមមាន៖ការបង្ក្រាប​បទល្មើសគ្រឿងញៀន និងសកម្មភាពក្មេងទំនើង ដើម្បី​បង្កើនភាពកក់ក្តៅជូនពលរដ្ឋ ការទប់ស្កាត់ការ​ទន្ទ្រាន​ធនធានធម្មជាតិ បទល្មើសព្រៃឈើ និងជលផល​និង​ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា៖ចំណុចលេច​ធ្លោដែលខេត្តកំពង់ធំសម្រេចបាន គឺយន្តការដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយុទ្ធសាស្ត្រ​អាទិភាពក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ក្នុងនោះបានដោះ​ស្រាយវិវាទដែលកើតមាន​ឡើង​បានរហូតដល់ ៧០%។ចំពោះករណីនៅសេសសល់ ៣០% រដ្ឋបាលខេត្តកំពុងបន្តនីតិវិធីដោះស្រាយ​យ៉ាង​សកម្ម ដោយសហការយ៉ាងជិតស្និទ្ធ​ជាមួយស្ថាប័ន​តុលាការ។

ក្រោយពីស្ដាប់របាយការណ៍របស់អភិបាលខេត្ត ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបាន​ខិតខំប្រឹងប្រែងអនុវត្តច្បាប់បានយ៉ាងល្អប្រសើរ។ ជាពិសេស លទ្ធផលនៃការដោះស្រាយ​ទំនាស់ក្រៅ​ប្រព័ន្ធតុលាការ ដែលបានជួយផ្តល់យុត្តិធម៌​ជូន​ប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានតម្លាភាព​និងនៅជិតមូលដ្ឋានបំផុត។

បេសកកម្មនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា និង​ការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីធានាសុខសន្តិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង