**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

ខេត្តកំពង់ឆ្នាំងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានជាង ៩០%


កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបង្ហាញលទ្ធផលជោគជ័យលើការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយបានដោះស្រាយបញ្ចប់សំណុំរឿងរហូតដល់ជាង ៩៣% នៃពាក្យបណ្តឹងសរុប។

លទ្ធផលនេះត្រូវបានលើកឡើងក្នុងឱកាសដែល គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ បានចុះបំពេញទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ។

ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អម សុភា អភិបាលស្តីទីនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងគោលដៅ តាមដាន ស្វែងយល់ និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌នៅមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

នៅក្នុងអង្គប្រជុំ ឯកឧត្តម អម សុភា បានជម្រាបជូនគណៈប្រតិភូរដ្ឋសភានូវរបាយការណ៍វឌ្ឍនភាព ព្រមទាំងតួលេខជាក់លាក់នៃការអនុវត្តយន្តការសម្រុះសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចខាងក្រោម៖
ពាក្យបណ្ដឹងសរុប៖ ទទួលបានចំនួន ២,០១៣ ករណី

ដោះស្រាយរួចរាល់៖ រដ្ឋបាលខេត្តបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ចប់បានចំនួន ១,៨៨៥ ករណី

ករណីសេសសល់៖ មានត្រឹមតែ ១០៩ ករណី ប៉ុណ្ណោះ ដែលអាជ្ញាធរខេត្តកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងសកម្ម។
ក្រៅពីការងារដោះស្រាយវិវាទ រដ្ឋបាលខេត្តបាននិងកំពុងរឹតបន្តឹងការអនុវត្តច្បាប់លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្ដោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន, ការទន្ទ្រានធនធានធម្មជាតិ,  បទល្មើសព្រៃឈើនិងជលផល, សកម្មភាពក្មេងទំនើង និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយពីបានស្តាប់របាយការណ៍លម្អិត ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្តទាំងអស់។

ឯកឧត្តមប្រធានគណៈកម្មការបានគូសបញ្ជាក់ថា ជោគជ័យក្នុងការកាត់បន្ថយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហការដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ក្នុងការនាំយកសេវាយុត្តិធម៌ និងភាពសុខសាន្តពិតប្រាកដទៅជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ស្របតាមគោលនយោបាយពង្រឹងនីតិរដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង