**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

កម្ពុជា-វៀតណាម ប្ដេជ្ញាពង្រឹងសាមគ្គីភាពជាប្រពៃណី និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យសម្រេចបាន ២០ពាន់លានដុល្លារ

ភ្នំពេញ៖ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត (Trịnh Văn Quyết) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរឹតចំណង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅនិងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលឆ្លុះបញ្ចាំងពីអត្ថន័យយុទ្ធសាស្ត្រក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ឯកឧត្ដមបានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវស្មារតី «ភាពអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដោយចាត់ទុកវៀតណាមជាសមាជិកគ្រួសារដ៏ជិតស្និទ្ធនិងជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តបំផុត។

ជាមួយគ្នានេះភាគីកម្ពុជាបានសម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាម និងគាំទ្រចក្ខុវិស័យឆ្នាំ២០៤៥ ក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍។

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចភាគីទាំងពីរបានប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ តាមរយៈការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាពិសេសគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ហូជីមិញ ដែលនឹងជួយសម្រួលដល់ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ទ្រិញ វ៉ាន់គៀត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែជួយសម្រួលដល់ការរស់នៅរបស់សហគមន៍វៀតណាម និងការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនៅកម្ពុជាឱ្យមានដំណើរការល្អប្រសើរ។

ក្រៅពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចភាគីថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើការងារការទូតសភា ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនីតិកម្មនិងការអប់រំយុវជនជំនាន់ក្រោយ ឱ្យយល់ដឹងពីតម្លៃនៃសាមគ្គីភាពជាប្រវត្តិសាស្ត្រ។

លើសពីនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្ដម ទ្រិញ វ៉ាន់គៀត (Trịnh Văn Quyết) ក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញថ្នាក់ដឹកនាំ រដ្ឋសភាវៀតណាមចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC) និងវេទិកាថ្នាក់ដឹកនាំ AIPA ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការអភិវឌ្ឍក្នុងតំបន់ឱ្យស្ថិតស្ថេរជាអមតៈ៕

អត្ថបទដែលជាប់ទាក់ទង