**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖សហរដ្ឋអាមេរិកនិងអង់គ្លេសរួមគ្នាលេងកលល្បិចចាស់ម្តងទៀតមុខជានឹងទទួលបរាជ័យជាមិនខាន


ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានការវិនិយោគទុនសរុបជិត២រយលានប្រាក់អឺរ៉ូនិងគ្របដណ្តប់គម្រោងសហប្រតិបត្តិការពាណិជ្ជកម្មចំនួន១០ ។ នេះជាគំរូថ្មីបំផុតដែលវិនិយោគិនបរទេសមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ហើយក៏ជាការសើចចំអកចំពោះការដែលស្ថាប័នស៊ើបការណ៍អាមេរិកនិងអង់គ្លេសរួមគ្នាលេងកលល្បិចចាស់ម្តងទៀត ដើម្បីបំភិតបំភ័យសហគ្រាសប្រទេសលោកខាងលិចនៅពេលមុននេះផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើនៅក្រុងឡុងដ៍កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋានស៊ើបអង្កេតសហព័ន្ធអាមេរិក(FBI)និងលោក Ken McCallum ប្រធាននាយកដ្ឋានស៊ើបការណ៍យោធាទី៥របស់អង់គ្លេស(MI5)បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន “ឆក់ប្លន់”កម្មសិទ្ធិបញ្ញារបស់ប្រទេសលោកខាងលិចតាមរយៈ “ចារកម្មសេដ្ឋកិច្ច”និង “ប្រតិបត្តិការរបស់ Hacker” ដើម្បីសម្រេចបាននូវគោលដៅដឹកនាំមុខរបរជាគន្លឹះ ហើយមួលបង្កាច់ថា ប្រទេសចិនជា “ការគំរាមកំហែងដ៏ធំបំផុតក្នុងរយៈពេលយូរអង្វែង”ផងដែរ ។
នៅឆ្នាំទៅមិញ ស្ថាប័នស៊ើបការណ៍អាមេរិកទទួលបទបញ្ជាក្នុងការបង្ករឿងកំប្លែងអំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ តែទីបំផុតបានបញ្ចប់ដោយបរាជ័យក្នុងសំឡេងសើចចំអករបស់ទូទាំងពិភពលោក ។ ឆ្នាំនេះ ស្ថាប័នស៊ើបការណ៍អាមេរិកអូសទាញស្ថាប័នស៊ើបការណ៍អង់គ្លេស សម្តែងឆាកល្ខោនដែលប្រឌិតអ្វីដែលមិនធ្លាប់មានម្តងទៀត ដើម្បីបំផុសមនោសញ្ចេតនាភ័យខ្លាចចិននិងច្រានចោលចិន បំផ្លាញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងចិននិងពិភពលោក ក៏ដូចជាគួបផ្សំនឹងយុទ្ធសាស្ត្រទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិននៃរដ្ឋាភិបាលអាមេរិក ។
ពេលរដ្ឋាភិបាលលោកត្រាំបំផុសសង្គ្រាមពាណិជ្ជកម្មចំពោះប្រទេសចិនកាលពីឆ្នាំ២០១៨ ភាគីអាមេរិកក៏បានដាក់កំហុសដែលហៅថា “លួច”បច្ចេកទេសរបស់ប្រទេសប៉ែកខាងលិចទៅលើប្រទេសចិន ។ ហើយរដ្ឋាភិបាលអាមេរិកកាលនោះក៏បានចាប់ដំណើរការ “ផែនការប្រតិបត្តិចំពោះប្រទេសចិន”កាលពីខែវិចិ្ឆកាឆ្នាំ២០១៨ ដោយទាមទារឱ្យស្ថាប័នយុត្តិធម៌នៃតំបន់ចំនួន៩៤របស់សហរដ្ឋអាមេរិកលើកឡើងពាក្យបណ្តឹងដែលសំដៅចំពោះប្រទេសចិនយ៉ាងហោចណាស់មួយឬពីរលើកក្នុងមួយឆ្នាំ ពោលគឺប៉ុនប៉ងនាំឱ្យបទឧក្រិដ្ឋស្តីពីការដែល “ចារកម្មសេដ្ឋកិច្ចរបស់ចិនលួចយកសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”ក្លាយជាការពិត ។ ប៉ុន្តែផែនការនេះបានដំណើរការរយៈពេលជាងបីឆ្នាំ ភាគីអាមេរិកមិនត្រឹមតែមិនបានរកឃើញចារកម្មណាមួយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កើតជាករណីអយុត្តិធម៌ជាច្រើនដែរ សំណុំរឿងជាច្រើនបានត្រូវកាត់ក្តីគ្មានទោសកំហុសឬក៏ត្រូវច្រានចោល ។ កាលពីខែកុម្ភៈឆ្នាំនេះ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសផ្អាកផែនការនេះដោយខានពុំបាន ព្រមទាំងទទួលស្គាល់ថា ផែនការនេះគឺខុសឆ្គង ។
ត្រឹមតែប៉ុន្មានខែទៀតប៉ុណ្ណោះ ស្ថាប័នស៊ើបការណ៍អាមេរិកក៏បានប្រើឧបាយកលចាស់ម្តងទៀត ។ ពាក្យកុហកដ៏អាក្រក់ទាំងនេះ គ្រាន់តែនឹងបង្ហាញពីធាតុពិតនៃស្ថាប័នស៊ើបការណ៍អាមេរិកដែល “និយាយពាក្យកុហក ឆបោកនិងលួច” ព្រមទាំងលាតត្រដាងពីទង្វើអាក្រក់គ្រប់បែបយ៉ាងរបស់ទ័ពស្រួចនៃអនុត្តរភាពបែបអាមេរិក ។
ក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីការបរទេសចិននិងអាមេរិកដែលទើបបញ្ចប់ ភាគីចិនបានលើកឡើងថា សហរដ្ឋអាមេរិកកំពុង “ឆ្លងជំងឺភ័យខ្លាចប្រទេសចិន”ដែលមានភាពកាន់តែធ្ងន់ធ្ងរ ។ ប្រសិនបើបណ្តែតបណ្តោយឱ្យ “អារម្មណ៍គំរាមកំហែង”បែបនេះបន្ដវិវឌ្ឍទៅទៀត នោះ គោលនយោបាយចំពោះប្រទេសចិនរបស់អាមេរិកនឹងក្លាយជាផ្លូវទាល់គ្មានច្រកចេញ។ ការពិតជាក់ស្តែងនឹងបញ្ជាក់ថា ការប្រឌិតពាក្យកុហកពាក់ព័ន្ធនឹងប្រទេសចិននិងញុះញង់ឱ្យផ្តាច់ទំនាក់ទំនងជាមួយចិន ទើបអាចបង្កជា “ការគំរាមកំហែងដ៏ពិតប្រាកដ”ចំពោះសហរដ្ឋអាមេរិករហូតដល់ពិភពលោកខាងលិច ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង