**នាយឧត្ដមសេនីយ៍ ស ថេត ណែនាំឱ្យបង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ**Axios៖ អ៉ីរ៉ង់បានបាញ់មីស៉ីល ២ ទៅលើកប៉ាល់ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz**នាវារបស់កងឆ្មាំសមុទ្រជប៉ុននិងចិន បានប្រឈមមុខដាក់គ្នា នៅក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ**ការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមក្មេងទំនើងពីរក្រុម នៅក្នុងពន្ធនាគារប្រទេសស្រីលង្កា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត**លោក ដូណាល់ ត្រាំថា ដំណោះស្រាយមួយដើម្បីបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនដែលអូសបន្លាយពេលជាង ៤ឆ្នាំមកនេះខិតជិតសម្រេចហើយ**អូស្ត្រាលី និងប្រទេសដែនកោះសូឡូម៉ុន កំពុងពង្រឹងទំនាក់ទំនងទ្វេភាគី មួយថ្ងៃបន្ទាប់ពីចិនបានធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគ**អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ក្នុងការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីការបង្កើតភូមិ និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ**ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦

នាយករដ្ឋមន្ត្រីជប៉ុន កំពុងជំរុញការអនុម័តច្បាប់ថ្មីមួយ ដើម្បីបង្កើត«ភ្នាក់ងារចារកម្មមជ្ឈការ» ជាលើកដំបូងបង្អស់ គិតចាប់តាំងពីចប់សង្គ្រាមលោកលើកទី២


តូក្យូ៖ លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន កំពុងជំរុញការអនុម័តច្បាប់ថ្មីមួយ ដើម្បីបង្កើត«ភ្នាក់ងារចារកម្មមជ្ឈការ» ជាលើកដំបូងបង្អស់ គិតចាប់តាំងពីចប់សង្គ្រាមលោកលើកទី២។

កត្តាស្នូលដែលនាំឱ្យជប៉ុនបង្កើតស្ថាប័ននេះឡើង គឺដោយសារប្រព័ន្ធការពារព័ត៌មានសម្ងាត់បច្ចុប្បន្នមានលក្ខណៈបែកខ្ញែកគ្នា ដែលធ្វើឱ្យពិបាកក្នុងការទប់ទល់នឹងសកម្មភាពចារកម្ម ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងប្រតិបត្តិការបង្កប់ផ្សេងៗពីសំណាក់ប្រទេសគូប្រជែង។

ភ្នាក់ងារថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំអ្នកជំនាញ និងព័ត៌មានសម្ងាត់ពីគ្រប់វិស័យ ដើម្បីពង្រឹងសន្តិសុខជាតិជប៉ុនឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន។

ផែនការនេះ ទើបតែទទួលបានការគាំទ្រពីការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក (ឬFBI) ដែលនឹងផ្លាស់ប្ដូរការិយាល័យស្រាវជ្រាវ និងចារកម្ម នៃគណៈរដ្ឋមន្ត្រី ឱ្យទៅជាមជ្ឈមណ្ឌលកណ្តាលមួយ ដោយប្រមូលផ្តុំអ្នកវិភាគ អ្នកបច្ចេកវិទ្យា និងភ្នាក់ងារប្រតិបត្តិការមកពីគ្រប់ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន។

ទីភ្នាក់ងារនេះអាចនឹងចាប់ផ្តើមប្រតិបត្តិការនៅដើមខែកក្កដា ប្រសិនបើទទួលបានការអនុម័តចុងក្រោយពីសភាជាន់ខ្ពស់ ហើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមជាមួយបុគ្គលិកប្រហែល ៧០០នាក់។

កាលពីចុងសប្តាហ៍មុន លោក កាហ្ស៊ូយ៉ា ហារ៉ា (Kazuya Hara) ប្រធានចារកម្មនៃគណៈរដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយនាយក FBI លោក ខាស ប៉ាតែល (Kash Patel) អំពីរចនាសម្ព័ន្ធ និងវិសាលភាពនៃទីភ្នាក់ងារថ្មីនេះ។

លោក ប៉ាតែល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនៅលើបណ្តាញសង្គម ដោយសរសេរថា ស្ថាប័នថ្មីនេះ នឹងបង្កើនភាពជាដៃគូដែលយើងមានរួមគ្នា និងជួយប្រមូលផ្តុំព័ត៌មានចារកម្មដែលបែកខ្ញែក។ ក្រៅពីអ្នកវិភាគមានបទពិសោធ និងចំណេះដឹងជ្រៅជ្រះលើគូប្រជែងយុទ្ធសាស្ត្រ រដ្ឋាភិបាលជប៉ុន ចង់ជ្រើសរើសអ្នកជំនាញខាងបញ្ញាសិប្បនិម្មិត(AI) ដើម្បីគ្រប់គ្រងទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយគ្នា មន្ត្រីជប៉ុន បានបញ្ជាក់ច្បាស់ៗថា ពួកគេកំពុងស្វែងរកបុគ្គលមានបទពិសោធផ្ទាល់ នៅក្នុងប្រទេសគោលដៅយុទ្ធសាស្ត្រ រួមមាន៖ ចិន កូរ៉េខាងជើង និងរុស្ស៊ី។

ជុំវិញការបង្កើតភ្នាក់ងារចារកម្មថ្មីរបស់ជប៉ុននេះ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួរ បានរិះគន់ជាខ្លាំង ដោយចាត់ទុកការបង្កើតស្ថាប័នចារកម្មថ្មីរបស់ជប៉ុន ថាជា«ការដាស់ព្រលឹងលទ្ធិយោធានិយមស្តេចសាមូរ៉ៃជប៉ុនឱ្យរស់ឡើងវិញ»។ ជាមួយគ្នាផងដែរ រដ្ឋធានីប៉េកាំង បានចោទប្រកាន់ចំៗថា រាជធានីតូក្យូ កំពុងប្រើប្រាស់ប្រព័ន្ធឃ្លាំមើលបែបសម័យសង្គ្រាមមកអនុវត្តឡើងវិញ ដើម្បីបោកបញ្ឆោតមតិសាធារណៈ និងប្រើវាជាឈ្នាន់ក្នុងការពង្រីកមហិច្ឆតាយោធានៅក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង