**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក

សម្តេច ម៉ែន សំអន ប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ក្នុងស្មារតីពង្រឹងសមភាពយេនឌ័រ

កំពង់ស្ពឺ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដែលបានរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រាបជូនអំពីសមិទ្ធផលរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដែលសម្រេចបានកាលពីឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោកជំទាវ ម៉េង វ៉ាន់ដានី ប្រធានកិត្តិយសសាខាសមាគមនារី ដោយបានចុះសួរសុខទុក្ខមន្ត្រីរាជការដែលមានជំងឺ ស្ត្រីសម្រាលកូន ចូលរួមក្នុងពិធីបុណ្យសពមន្ត្រីរាជការ វីរកងទ័ព ភរិយាវីរកងទ័ព ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ គ្រួសារជួបការលំបាក ករណីរំលោភសេពសន្ថវៈ និងគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១១៧លើក ស្មើនឹង ៤០០គ្រួសារ។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍សួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូននារីក្នុងខេត្តកំពង់ស្ពឺ។

ទន្ទឹមជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ម៉េង វ៉ាន់ដានី ប្រធានកិត្តិយស និងលោកជំទាវ គា សុភូ ប្រធានប្រតិបត្តិ ដែលបានដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ពិសេសការជួយដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលកន្លងមក និងការងារស្នូលរបស់សាខាសមាគមនារីខេត្តកំពង់ស្ពឺ ក្រោមការជួយឧបត្ថម្ភគាំទ្រ និងការជំរុញលើកទឹកចិត្តពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ថ្វីបើវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ប៉ុន្តែកម្ពុជាបានមើលឃើញពីឱកាសក្នុងការស្រូបទាញការវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដោយកំណត់យក «ស្ត្រីជាស្នូល» ដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់សាខាសមាគមនារី និងអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តនូវចំណុចសំខាន់ៗ រួមមាន៖

១.ពង្រឹងសុវត្ថិភាព ភូមិ ឃុំ៖ បង្ក្រាបបទល្មើស ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

២.លើកកម្ពស់ស្ត្រី៖ បណ្តុះបណ្តាលជំនាញឌីជីថល ការពារសិទ្ធិស្ត្រី និងយកចិត្តទុកដាក់លើស្ត្រីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៣.សាមគ្គីភាពផ្ទៃក្នុង៖ រក្សារបៀបរបបធ្វើការឱ្យមានប្រសិទ្ធភាព និងចុះមូលដ្ឋានជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

៤.ផ្សព្វផ្សាយសមិទ្ធផលរដ្ឋ៖ ពន្យល់ឱ្យពលរដ្ឋយល់ដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

៥.ពង្រឹងសាមគ្គីភាព៖ រក្សាឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។

៦.របៀបរបបធ្វើការ៖ បែងចែកតួនាទី និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់។

៧.គោរពលក្ខន្តិកៈ៖ អនុវត្តតាមវិន័យសមាគមឱ្យបានខ្ជាប់ខ្ជួន។

៨.បណ្ដុះបណ្តាលសមត្ថភាព៖ ជំរុញជំនាញបច្ចេកវិទ្យាឌីជីថលដល់ស្ត្រី។

៩.លើកកម្ពស់សីលធម៌៖ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវប្បធម៌អហិង្សាក្នុងគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង