**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ

អង្គការ ILO សរសើរកម្ពុជាចំពោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី «ការងារសមរម្យ និងគម្រោងកាតាលីករសកល» របស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្តោតសំខាន់លើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសអនុវត្តគម្រោង និងគំនិតផ្តួចផ្តើម ក្នុងទិសដៅអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញស្របតាមតម្រូវការទីផ្សារដែលកំពុងតែវិវត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏យូរអង្វែងរបស់អង្គការ ILO ដល់ភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដោយឯកឧត្តមបានគូសបញ្ចាក់ពីកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ ក្រោមកម្មវិធីភាពជាដៃគូរបស់ ILO-ចិន ជាពិសេសក្នុងការជំរុញការអភិវឌ្ឍជំនាញ និងប្រព័ន្ធ TVET ការលើកកម្ពស់យុត្តិធម៌សង្គម សិទ្ធិការងារ និងការងារសមរម្យនៅកម្ពុជាផងដែរ។

លោកស្រី ស៊ាវយៀន ឈាន បានកត់សម្គាល់លើវឌ្ឍនភាពដ៏ធំធេងនៃកម្មវិធី “ការងារសមរម្យ” នៅកម្ពុជា ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង មិនត្រឹមតែ ILO នោះទេ សូម្បីតែអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធផលដ៏ល្អនេះផងដែរ។ លោកស្រី មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងកាតាលីករសកល (Global Accelerator)របស់កម្ពុជា ដែលតាមរយៈនេះអាចទាក់ទាញដៃគូអភិវឌ្ឍន៍ឱ្យចូលរួមថែមទៀត។

លោកស្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការរបស់ក្រសួងការងារ ហើយសង្ឃឹមថា ឯកឧត្តមរដ្ឋមន្រ្តីអាចនឹងអញ្ជើញចូលរួមចែករំលែកបទពិសោធបន្ថែមនៅកម្រិតសកល ឬកម្រិតអង្គការសហប្រជាជាតិ «អំពីការអនុវត្តគម្រោងកាតាលីករសកល» ព្រោះនេះជាការងារដែលមូលនិធិគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG Fund) ចង់សម្រេចបាន។

ជាការឆ្លើយតប ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា តាំងពីដើមរៀងមក កម្ពុជាបានប្តេជ្ញាចិត្តថានឹងខិតខំអនុវត្ត GA ដើម្បីក្លាយជាប្រទេសមួយក្នុងចំណោម ប្រទេស “ជើងឯក Champions” ហើយកម្ពុជានឹងបន្តមានតួនាទីយ៉ាងសកម្មក្នុងការចូលរួមគ្រប់កម្រិតនៃសកម្មភាពពាក់ព័ន្ធ រួមទាំងលើឆាកអន្តរជាតិ ការចែករំលែកបទពិសោធល្អៗ និងការផ្តល់មតិយោបល់ផ្សេងៗ។ ទោះយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បើពិនិត្យមើលសកម្មភាពរបស់ប្រទេសដែលបានទទួលមូលនិធិ និងសមាជិក GA នេះ គឺនៅមិនទាន់ឈានដល់កម្រិតដែលរំពឹងទុកនៅឡើយទេ ដែលទាមទារឱ្យយើងត្រូវស្វែងរកវិធីសាស្រ្ត ដើម្បីជំរុញកម្មវិធីនេះឱ្យឈានទៅកម្រិតខ្ពស់ជាងនេះ។ ឯកឧត្តម ហេង សួរ ចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍ពិតជាមានសារៈសំខាន់ ព្រោះកម្មវិធីជាច្រើន ដូចជា ការពារសង្គម និងការងារសមរម្យ មិនអាចពឹងផ្អែកតែលើថវិកាដែលមានស្រាប់នោះទេ ប៉ុន្តែត្រូវមានធនធានបន្ថែម ដើម្បីអាចអនុវត្តឱ្យបានលឿន និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាពីវឌ្ឍនភាពនៃដំណើរការរៀបចំការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) ជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ និងការពង្រឹងក្រុមប្រឹក្សាជំនាញតាមវិស័យ(SSC) ដើម្បីពង្រឹងការអភិវឌ្ឍជំនាញឱ្យស្របតាមទីផ្សារការងារផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការបន្ត និងជំរុញកិច្ចសហការប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងអំពីកម្មវិធីប្រគល់ឯកសារស្តង់ដាវិជ្ជាជីវៈថ្នាក់ជាតិ និងសៀវភៅណែនាំពីការបណ្តុះបណ្តាល ដែលជាអំណោយរបស់ប្រទេសចិន នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ: នាខែមិថុនាខាងមុខនេះផងដែរ។

កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ ដែលនឹងអាចរួមចំណែកដល់ការពង្រឹងការអភិវឌ្ឍកម្មវិធីសិក្សា និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរពគោលការណ៍ ILO និងស្តង់ដាការងារអន្តរជាតិ ហើយបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង