**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​

 

ពេលថ្មីៗ​កន្លងទៅនេះ ​កិច្ចប្រជុំនៃ​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​ប​ក្ស​កុម្មុយនីស្តចិននិង​កិច្ចប្រជុំ​ជាប្រចាំនៃក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ជាដើម​បាន​កំណត់​យ៉ា​ង​ច្បាស់​លាស់ជា​បន្ត​បន្ទាប់​ថា ​​ត្រូវពង្រឹង​​ការគ្រោងផែន​ការ​និង​កសាង​បណ្តាញ​ធារា​សា​ស្ត្រ ​បណ្តាញអគ្គិសនី​បែបថ្មី ​បណ្តាញ​computing power ​បណ្តាញ​​ទូរគមនាគមន៍​ជំនាន់ថ្មី ​បណ្តា​ញ​បំព​ង់​ក្រោមដី​ក្នុងទីក្រុង​និងបណ្តាញ​ឡូជីស្ទិក ​ដោយដាក់បញ្ចូល ​”បណ្តាញទាំង​៦”នេះ​ទៅ​ក្នុង​ការ​រៀបចំចាត់​ចែង​កំពូល​របស់រដ្ឋ ។
មុនដំបូង ​សូម​ផ្តោតលើ​បណ្តាញ​ធារាសាស្ត្រ ។ ​ចាប់តាំងពី​​ឆ្នាំនេះមក ​គម្រោង​សំ​ខាន់​ៗ​នៃបណ្តាញ​ធារាសាស្ត្រជាតិ​ ដូចជា គម្រោង​កែលម្អ​ដោយ​ទំនើបកម្ម​នូវ​ប្រព័ន្ធតំបន់​ស្រោច​ទឹក​និង​គម្រោងរំដោះ​និង​បង្វែរ​ទឹក​សំខាន់ៗ​ជាដើម​បានចាប់ផ្តើម​សាងសង់​ជា​បន្ត​បន្ទាប់ ​​បន្ត​សម្រេចបាន​លំហូរទឹក​ពេញខ្សែនៃ​ព្រែកជីក​ក្រុងប៉េកាំង​-ហាងចូវ ​ទន្លេ ​Yongding ​និង​ទន្លេ Xiliao ​សាងសង់រួច​ជាមូលដ្ឋាន​នូវ​គម្រោង​បង្វែរ​ទឹកពីទន្លេ​យ៉ាងសេ​ទៅ​កាន់​ទន្លេ​ហាន​​នៅ​កំណាត់​កណ្តាល​នៃ​គម្រោង​ផ្ទេរ​​ទឹក​​ពី​ភាគ​ខាង​ត្បូងទៅ​​ខាង​ជើង​របស់​ប្រទេសចិន ​ហើយ​ពន្លឿន​ការបង្កើត​និម្មាបនកម្ម​រៀបចំចាត់ចែង​​ធនធានទឹកឱ្យ​មាន​តុល្យភាព​​ពោល​គឺ​​”ផ្ទេរ​ទឹក​ពី​តំបន់​ខាង​ត្បូង​ទៅតំបន់​ខាងជើង ​បំពេញបន្ថែមគ្នា​រវាង​តំបន់​ខាងកើតនិង​ខាង​លិច​” ។
អំពី​បណ្តាញ​ទូរគមនាគមន៍​ជំនាន់ថ្មី ​គ្រឿងទន់និង​គ្រឿងរឹង​កំពុង​លើក​កម្ពស់​លំដាប់​ថ្នាក់​ក្នុងពេល​ដំណាល​គ្នា ​ហើយ​ការ​ពន្យារ​ពេល​នៃការបញ្ជូន​សញ្ញា​តាមរយៈ​ផ្លូវ​អាកាស​និង​ដី​ត្រូវបាន​កាត់បន្ថយ​យ៉ាងខ្លាំង ។ ​ក្នុងអំឡុងពេល​”ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥” ​ បណ្តាញ”​ជីហ្គាប៊ីតពីរ​”នឹង​វិវត្ត​ទៅកាន់”​១០ជីហ្គា​ប៊ីតពីរ​”​៖ ​កសាងស្ថានីយ​​មូលដ្ឋាន​5G-A​ចំនួ​
ន​៥០ម៉ឺនកន្លែង ។ ​សេវា 6G ​ត្រូវ​បាន​រំពឹង​ថា​នឹង​ដាក់ឱ្យ​ប្រើប្រាស់​ផ្នែក​ពាណិជ្ជកម្មនៅ​ប្រ​ហែល​ឆ្នាំ២០៣០ ដោយ​មាន​ប្រសិទ្ធភាពខ្ពស់​និងសមត្ថភាព​តភ្ជាប់​​កើនឡើង​ជាង ១០ ដង​ទៀត ។​ នឹង​បាញ់បង្ហោះ​ផ្កាយរណប​គន្លងទាប​រាប់ពាន់គ្រាប់ ​ដើម្បីសម្រេច​បាននូវ​​ការ​គ្រប​ដណ្តប់​ដោយ​គ្រប់ជ្រុងជ្រោយ​ទាំងផ្លូវ​អវកាស ដីនិង​សមុទ្រ ។ ​ក្នុងរយៈពេល ៥ ឆ្នាំ​ខាង​មុខ​នេះ អាច​បង្កើត​ឱកាស​ការងារដោយ​ផ្ទាល់​ជាង ១ លាន​ ដោយ​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោ​យ​គុណភាព​ខ្ពស់​នៃ​ឧស្សាហកម្ម​ដូចជា សេដ្ឋកិច្ច​ឌីជីថល ​សេដ្ឋកិច្ច​ដែនអាកាសទាប​និង​បញ្ញាសិប្បនិម្មិត ​Embodied ​Intelligence ជាដើម ។
បណ្តាញ​អគ្គិសនី​បែបថ្មី គឺជា ​”សរសៃឈាម​លំដាប់​កំពូល”​នៃថាមពល ។​ ខ្សែបញ្ជូន​តង់​ស្យុងខ្ពស់​ដោយចរន្ត​ផ្ទាល់​ចំនួន១៥ខ្សែ​បានដាក់ឱ្យ​ប្រើប្រាស់​ ដោយ​ឆ្លងកាត់ភ្នំនិង​សមុ​ទ្រ​ បញ្ជូនថាមពល​ប្រព័ន្ធ PV ​ថាមពលខ្យល់​នៅ​វាលស្មៅ​និងទឹកហូរ​យ៉ាងខ្លាំង​ពីជ្រលងភ្នំ ​ទៅ​កាន់​មជ្ឈមណ្ឌល​​បន្ទុកនៅ​តំបន់ភាគខាងកើត​និងកណ្តាល​ជាបន្តបន្ទាប់ ដើម្បី​ធ្វើ​ឱ្យ​សមា​មាត្រ​ថាមពល​បៃតង​ឡើងដល់​កម្រិតថ្មីទៀត ។
លើស​ពី​នេះ​ទៅ​ទៀត ក៏មាន​បណ្តាញ​បំពង់ក្រោមដី​ក្នុងទីក្រុង​ផងដែរ ​។ ផ្ទៃខាងក្នុង​នៃ​ទីក្រុងនានា​ទូទាំង​ប្រទេសចិន​ដែលមាន​ប្រវែង​ជិត​ ៣៩០ ម៉ឺន​គីឡូម៉ែត្រ​ កំពុងត្រូវបាន​កែ​លម្អ​យ៉ាង​ឆាប់រហ័ស ​​ប្រព័ន្ធ AI ​និងប្រព័ន្ធ​​ផ្តល់ភេរវសញ្ញា​វៃឆ្លាត​ក្លាយជា​”មជ្ឈមណ្ឌល​សរ​សៃ​ប្រសាទ” ​ដោយរកឃើញ​ដោយ​ទាន់​ពេល​វេលា​នូវ​​ហានិភ័យ​ដែលទើបតែ​លេចចេញ ។ នេះ​ជា​ការការពារ​ដែលលាក់កំបាំង​ជ្រៅក្រោមដី ​ដែលនឹង​នាំមកនូវ​អារម្មណ៍សុវត្ថិភាព​យ៉ាង​ប្រាកដ​ប្រជា ។
បណ្តាញ​ឡូជីស្ទិកទំនើប​កំពុងបំបែក​របាំងប្រពៃណី​ ។ វេទិកា​ទិន្នន័យធំ​ខាងឡូជីស្ទិក​ថ្នាក់​ជាតិបាន​រៀបចំចាត់​ចែង​ផ្លូវថ្នល់ ផ្លូវដែក​ ផ្លូវទឹក និង​ផ្លូវអាកាស ​ដើម្បីស្វែងរក​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​ទំនិញ ​ដោយ​សម្រេចបាន​”ការ​ដឹកជញ្ជូន​ទំនិញ​តាមរយៈ​កុងតឺន័រមួយ​ដល់​ទី​បញ្ចប់ ​ដឹកជញ្ជូន​តាមរយៈ​លិខិត​អនុញ្ញាតមួយ​ដល់ទីបញ្ចប់​” ដែលធ្វើឱ្យ​​សេដ្ឋកិច្ចចិន​មាន​
ភាព​រលូនថែមទៀត ។
ទីបំផុត គឺបណ្តាញ​computing power​ដែលមាន​អត្ថន័យជា​យុទ្ធសាស្ត្រ ​។ នៅឆ្នាំនេះ​ បរិ​មាណ​​ប្រើ​ប្រាស់​ឯកតាទិន្នន័យ​(Token)​ជាមធ្យមប្រចាំថ្ងៃ​របស់ចិន​បានលើសពី ​១៤០ ទ្រីលាន ដែល​ស្មើនឹង​ជាង ១០០០ ដង​បើធៀបនឹង​រយៈពេល​ពីរឆ្នាំមុន ​ហើយទំហំ​com​put​ing​ power​សរុប​កំពុង​កើនឡើង​ឥត​ឈប់ឈរ ។ ខ្សែ​កាបអុបទិកស្នូលនៃ​គម្រោង​”បញ្ឈរ​និង​ផ្ដេក​ចំនួន៨ថ្មី” កំពុង​លាត​សន្ធឹង​តាមបណ្តោយ​ខ្សែផ្លូវដែក​ល្បឿនលឿន​ បណ្តាញនេះ​បាន​បើក​ដំណាក់​កា​ល​វិនិយោ​គថ្នាក់​ទ្រីលានយាន់ ដោយជំរុញ​យ៉ាងខ្លាំងដល់​កំណើន​ល្បឿន​លឿន​នៃ​ឧស្សា​ហ​កម្ម​ដូចជា ទូរគមនាគមន៍​តាមខ្សែកាបអុបទិក ​និងម៉ាស៊ីនបម្រើ​បញ្ញា​សិប្ប​និម្មិត​ជា​ដើម​ ។

អត្ថបទដែលជាប់ទាក់ទង