**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល


(ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម​ សហជីព និងវិស័យឯកជន និងអ្នកពាក់ព័ន្ធប្រមាណ ១ ១០០នាក់។

ក្នុងទិវាដ៏មានអត្ថន័យនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនសម្តេចធិបតី និងអង្គពិធីអំពីវឌ្ឍនភាពនៃវិស័យ TVET ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា កម្មវិធីសិក្សា និងសមត្ថភាពនៃការបណ្តុះ បណ្តាលជំនាញ។ គ្រឹះស្ថាន TVET ក្រោមឱវាទក្រ​សួងទាំង ២៦២ កំពុងផ្តល់ការបណ្តុះបណ្តាលក្នុងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណ ៦៩,៨ម៉ឺននាក់ ក្នុងនោះកម្មវិធី TVET បណ្តុះបណ្តាលសិស្សសរុបជាង ២៧ម៉ឺននាក់ដោយឥតគិតថ្លៃ។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងក៏កំពុងខិតខំប្រឹងប្រែងក្នុងការធ្វើបដិវត្តកម្មប្រព័ន្ធ TVET ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃ​តង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម សម្តេចធិបតី គឺសិស្សត្រូវរៀន «ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ព្រមទាំងបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង ជំនាញប​ច្ចេក​ទេស សមត្ថភាព ផលិតភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ និងឥរិយាបទការងារល្អ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ និងបច្ចេកវិទ្យាថ្មីៗ។ ការកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិ TVET ជាពិសេស ការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការការផ្សព្វផ្សាយ ការលើកទឹកចិត្ត និងចំណាប់អារម្មណ៍សិស្សនិស្សិត យុវជន មាតាបិតា អាណាព្យា​បាល កម្មករនិយោជិត និងផ្នែកឯកជនបានយល់ដឹងកាន់តែទូលំទូលាយពី TVET។

ថ្លែងនៅក្នុងទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះទិវាជាតិ TVET  ដោយចាត់ទុកប្រធានបទឆ្នាំនេះ ពិតជាបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងឥរិយាបថ សមត្ថភាពច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចបានគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឬមិនទុកឱ្យយុវជន ប្រជាពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស»។

សម្តេចបានបញ្ជាក់អំពីកត្តាសំខាន់នៃការបណ្តុះបណ្តាលផ្នែកទន់ និងត្រូវពង្រីកការផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីពលរដ្ឋបានយល់ដឹងអំពីកម្មវិធីទូលំទូលាយ ហើយត្រូវធ្វើយ៉ាងណាផ្តោតការយកចិត្តទុកដាក់លើគុណភាពជាចម្បង បើទោះបីជាពុំអាចសម្រេចបាននូវចំនួនកំណត់ ១,៥លាននាក់ក៏ដោយ ក៏យើងអាចបន្តធ្វើនៅអាណត្តិក្រោយៗទៀតដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងដៃគូពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តនូវការងារអាទិភាពនេះ និងស្នើឱ្យរួមគ្នាបន្តស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីតម្រង់ទិស និងបង្កើនប្រសិទ្ធភាព ជាមួយនឹងការផ្តល់អនុសាសន៍គន្លឹះចំនួន ៦ចំណុចដល់ក្រសួងការ​ងារផងដែរ ដើម្បីធានានូវប្រសិទ្ធភាព បរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

សូមបញ្ជាក់ថា កម្មវិធីរយៈពេល២ថ្ងៃ នៅកោះពេជ្រ មានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំ​ខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង