លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ បានប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូស បណ្តើរៗហើយ។
យោងតាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា «នាវាជាច្រើន ដែលមានផ្ទុកប្រេងពេញៗ កំពុងចាប់ផ្តើមធ្វើដំណើរចេញពីច្រកសមុទ្រហ័រមូសហើយ។ ពួកគេកំពុងធ្វើដំណើរតាម «ផ្លូវហាយវេ» ភាគខាងត្បូង ដែលជាផ្លូវមានសុវត្ថិភាព សន្តិសុខ និងល្អឥតខ្ចោះ»៕
