**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់

ទោះជាមានបទឈប់បាញ់ ប៉ុន្តែលោក បេនចាមីន នេតាន់យ៉ាហ៊ូ បញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ នឹងនៅតែបន្តដដែល

ហ្ស៊េរុយសាឡិម៖ ទោះបីជាមានបទឈប់បាញ់រយៈពេល២សប្តាហ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ នឹងនៅតែបន្តដដែល។

ការិយាល័យរបស់លោក នេតាន់យ៉ាហ៊ូ បានប្រកាសគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការផ្អាកវាយប្រហារលើអ៊ីរ៉ង់ ដើម្បីទុកពេលឱ្យមានកិច្ចចរចា ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីអ៊ិស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្តាហ៍នេះ។ យ៉ាងណា ការសម្រេចចិត្តគាំទ្រនេះ ត្រូវបានអ្នកវិភាគភូមិសាស្ត្រនយោបាយមួយចំនួនយល់ថា គ្រាន់តែជាការនិយាយយកគួរតែប៉ុណ្ណោះ។

ស្របពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស ស្ហារីហ្វ (Shehbaz Sharif) បានអះអាងថា បទឈប់បាញ់នេះមានប្រសិទ្ធភាពនៅគ្រប់ទីកន្លែង រួមទាំងលីបង់ផងដែរ ប៉ុន្តែលោក នេតាន់យ៉ាហ៊ូ អត់ខ្វល់ ហើយបានបញ្ជាក់ថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡាហ៍នៅលីបង់ មិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះទេ។

ជំហររបស់អ៊ីស្រាអែលកំពុងបង្ហាញពីភាពផ្ទុយគ្នានៃកិច្ចព្រមព្រៀង ដែលប៉ាគីស្ថានបានប្រកាស។ ប៉ាគីស្ថានព្យាយាមនាំមកនូវសន្តិភាពជារួមក្នុងតំបន់ ប៉ុន្តែអ៊ីស្រាអែលវិញហាក់ដូចជាចង់បន្តកម្ទេចឥទ្ធិពលដៃជើងរបស់អ៊ីរ៉ង់តាមរយៈការវាយប្រហារលើក្រុមហេសបូឡាហ៍នៅលីបង់ដដែល។ នេះជាឧបសគ្គដ៏ធំមួយសម្រាប់កិច្ចចរចាសន្តិភាព ដែលអាចធ្វើឱ្យបទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មានភាពរង្គោះរង្គើ។

ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់នាពេលថ្មីៗនេះ បានសម្លាប់មនុស្សជាង ១៥០០នាក់ និងធ្វើឱ្យប្រជាជនជាង១លាននាក់ចាកចោលផ្ទះសម្បែង ខណៈកងទ័ពអ៊ីស្រាអែលកំពុងព្យាយាមវាយលុកយ៉ាងសន្ធាប់ចូលភាគខាងត្បូងលីបង់ បើទោះបីជាប៉ាគីស្ថានប្រកាសបទឈប់បាញ់អាម៉េរិក-អ៊ីរ៉ង់ ១៤ថ្ងៃក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង