**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ

លោក Marco Rubio ៖ អាមេរិកនឹងសើរើឡើងវិញទំនាក់ទំនងជាមួយអង្គការ NATO នៅក្រោយពេលសង្រ្គាមជាមួយអ៉ីរ៉ង់បិទបញ្ចប់

បរទេស៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងសើរើឡើងវិញទំនាក់ទំនងជាមួយអង្គការ NATO នៅក្រោយពេលសង្រ្គាមជាមួយអ៉ីរ៉ង់ បិទបញ្ចប់ ក្នុងគ្រាដែលលោក ដូណាល់ ត្រាំ បានបង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ។

ការកត់សម្គាល់របស់លោក Marco Rubio ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយពិធីករទូរទស្សន៍ Fox News លោក Sean Hannity កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចសម្ភាសន៍នោះ លោកប្រមុខការទូតអាមេរិកបានលើកឡើងថា «ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ គឺនៅបន្ទាប់ពីជម្លោះនេះ (សង្រ្គាមអ៉ីរ៉ង់) បិទបញ្ចប់ យើងនឹងសើរើឡើងវិញនូវទំនាក់ទំនងនេះ (ជាមួយ NATO)។ យើងនឹងសើរើឡើងវិញផងដែរពីគុណតម្លៃរបស់ NATO ចំពោះប្រទេសរបស់យើង… ហើយប្រាកដណាស់ វានឹងក្លាយជាការសម្រេចចិត្តមួយដែលលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ត្រូវធ្វើ»។

លោក Rubio បានបន្តថារូបលោកផ្ទាល់គឺជាមនុស្សម្នាក់ដែលគាំទ្រយ៉ាងរឹងមាំដល់ NATO អំឡុងរូបលោកនៅជាសមាជិកព្រឹទ្ធសភាអាមេរិក ក៏ព្រោះតែលោកមើលឃើញពីគុណតម្លៃយ៉ាងធំធេង ចំពោះបក្សសម្ព័ន្ធយោធាមួយនេះ។

គុណតម្លៃយ៉ាងធំធេងដែលលោក Rubio ចង់សំដៅដល់ នោះគឺសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពនៅពាសពេញទ្វីបអឺរ៉ុបដែលអនុញ្ញាតឱ្យយោធាអាមេរិក បាចសាចអំណាចយោធានៅជុំវិញពិភពលោក។ «ប៉ុន្តែ ប្រសិនបើឥលូវនេះ យើងបានដើរដល់ចំណុចមួយដែល យើងមិនអាចប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះបានដើម្បីការពារផលប្រយោជន៍របស់ សហរដ្ឋអាមេរិក នោះតើ NATO នៅមានតម្លៃអ្វីទៀត»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Rubio។

ប្រមុខការទូតអាមេរិកបានបង្ហាញការខកចិត្តដោយនិយាយថាខណៈទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឱ្យសម្ព័ន្ធមិត្ត NATO ចូលរួមក្នុងការវាយប្រហារតាមផ្លូវអាកាសក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់ «តែនៅពេលយើងត្រូវការឱ្យពួកគេអនុញ្ញាតឱ្យពួកយើងប្រើប្រាស់មូលដ្ឋានទ័ពរបស់ពួកគេ ចម្លើយរបស់ពួកគេគឺ «ទេ» ទៅវិញ។ ដូច្នេះមានហេតុផលអ្វីត្រូវឱ្យយើងបន្តស្ថិតក្នុង NATO តទៅទៀត? អ្នកត្រូវតែចោទសួរសំណួរមួយនេះ»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាបណ្ដាប្រទេសអឺរ៉ុបមួយចំនួន បានរឹតត្បិត និងហាមមិនឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពនៅលើ ទឹកដីរបស់ពួកគេដើម្បីវាយប្រហារលើអ៉ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង