**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន

ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាអនុប្រធាន និងជាសមាជិករបស់ គ.ក.ច. ព្រមទាំងតំណាងក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ អ្នកជំនាញការផ្នែកច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ដែលបានបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រេចបាននូវសមិទ្ធផលការងារគន្លឹះសំខាន់ៗ រួមមាន ការរៀបចំស្ថាប័ន រចនាសម្ព័ន្ធ និងការកសាង និងអភិវឌ្ឍធនធានមនុស្ស, ការកសាងយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់, ការចងក្រងឯកសារ ដូចជា កម្រងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កម្រងច្បាប់ចាប់ពីនីតិកាលទី១ ដល់នីតិកាលទី៧ នៃរដ្ឋសភា ប្រវត្តិនៃការកែទម្រង់ច្បាប់នៅកម្ពុជាពីឆ្នាំ១៩៧៩-បច្ចុប្បន្ន កម្រងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារនានាពាក់ព័ន្ធការកែទម្រង់ច្បាប់កម្ពុជា និងកម្រងអត្ថបទជាង ២០ប្រធានបទ អំពីប្រព័ន្ធច្បាប់ពិភពលោក និងប្រព័ន្ធច្បាប់កម្ពុជាប្រមាណ ១០០០ទំព័រ, ការស្វែងយល់អំពីយន្តការកសាងនិងកែទម្រង់ច្បាប់ជាក់ស្តែង, ការកសាងទំនាក់ទំនងជាមួយដៃគូជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយអំពីសកម្មភាពកែទម្រង់ច្បាប់ និង ការរៀបចំឯកសារទស្សនាទាននានា ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមបរិបទកម្ពុជា និងឧត្តមានុវត្តន៍អន្តរជាតិ។

ជាមួយគ្នានេះ គ.ក.ច. ក៏បានកំណត់នូវគោលដៅ និងផែនការសកម្មភាពអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ ដើម្បីកសាង អភិវឌ្ឍស្ថាប័ននិងធនធានមនុស្ស និងធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង៤ ដែលបានកំណត់ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិនិត្យនិងពិភាក្សាលើក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា ដែលសេចក្ដីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ត្រូវបានរៀបចំតាមរយៈការប្រមូលធាតុចូលចេញពីអង្គសិក្ខាសាលាស្តីពី «ប្រព័ន្ធច្បាប់កម្ពុជា» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងការពិគ្រោះយោបល់ ការស្រាវជ្រាវ និងកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើន មុននឹងឈានទៅដល់ការកសាង «ក្របខ័ណ្ឌនៃប្រព័ន្ធច្បាប់» ដែលនឹងដើរតួនាទីជាមគ្គទេសក៍ បង្ហាញផ្លូវដើម្បីធានាសុខដុមនីយកម្ម ឯកសណ្ឋានូបនីយកម្ម និងឈានទៅដល់ការសម្រេចបានបូរណភាពនៃធាតុផ្សំទាំងអស់នៃប្រព័ន្ធច្បាប់ទាំងមូល។

អង្គប្រជុំបានអនុម័តលើរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីធានាឱ្យការអនុវត្ត កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល អាចសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក។ ដោយឡែក ចំពោះក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជា, អង្គប្រជុំបានអនុម័តជាគោលការណ៍ និងឱ្យរៀបចំក្រុមការងារជំនាញចង្អៀតមួយដើម្បីពិនិត្យនិងកែសម្រួលនូវចំណុចមួយចំនួន ដោយផ្អែកលើធាតុចូល និងមតិរបស់អង្គប្រជុំ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា យើងចាំបាច់ត្រូវតែគិតគូរពីការគំរាមកំហែងនិងការឈ្លានពានរបស់ថៃ ក៏ដូចជាការវិវត្តនៃបរិការណ៍ថ្មីៗ ពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ពិភពលោក ពិសេសសង្គ្រាមនៅមជ្ឈិមបូព៌ា សម្រាប់ការរៀបចំឯកសារទស្សនាទាន យុទ្ធសាស្រ្ត ផែនការសកម្មភាព និងក្របខ័ណ្ឌការងារកែទម្រង់ច្បាប់ ដើម្បីជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រទេស ការពង្រឹងអភិបាលកិច្ច ភាពជាម្ចាស់ និងភាពធន់របស់ជាតិ ការការពារជាតិ និងការកសាជាតិ ក្នុងរយៈពេលយូរអង្វែង ប្រកបដោយចីរភាព និងវិបុលភាព។

ទន្ទឹមនេះ ក្រៅពីសសរស្ដម្ភនៃការរៀបចំប្រព័ន្ធច្បាប់មួយ ឱ្យមានសុខដុមនីយកម្ម សន្តិសុខគតិយុត្ត ឯកសណ្ឋានភាវូបនីយកម្ម សមានគតិភាព និងបូរណភាពនៃប្រព័ន្ធច្បាប់ទាំងមូល, យើងក៏ត្រូវការជាចាំបាច់នូវសសរស្ដម្ភមួយទៀត គឺការបណ្តុះវប្បធម៌និងឥរិយាបថគោរពច្បាប់និងនីតិរដ្ឋ ដែលទាំងអស់គ្នា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទាំងមន្រ្តីរាជការ និងទាំងប្រជាជន ត្រូវតែរៀនសូត្រ បញ្ជ្រាបឱ្យទៅជាផ្នត់គំនិតនិងវិធានការនៃការបំពេញការងារនិងការរស់នៅ៕

អត្ថបទដែលជាប់ទាក់ទង