**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំរុញការផ្ដល់ឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីថៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើបទអន្តរាគមន៍ ស្ដីពីការងារជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨។

ការធ្វើបទអន្តរាគមន៍របស់ ឯកឧត្តមបណ្ឌិត តុប នេត នាឱកាសអញ្ជើញចូលរួមក្នុងអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានបង្ហាញអំពីបែបបទ និងនីតិវិធីក្នុងការផ្តល់សំបុត្រកំណើតករណីមានឯកសារគ្រប់គ្រាន់ មេឃុំ-ចៅសង្កាត់ ត្រូវយកចិត្តទុកដាក់ ចុះបញ្ជីកំណើត ស្របតាមនីតិវិធី ករណីបាត់បង់ ឬខូចខាត នាយកដ្ឋានអត្រានុកូលដ្ឋាន ឬរដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ឬរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញសេចក្តីចម្លងជូន។ ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវសម្រេចដោយ ក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ (សមាសភាព៤រូប) បែបបទ និងនីតិវិធីនៃការផ្តល់សំបុត្រ កំណើតដោយក្រុមការងារកំណត់ អត្តសញ្ញាណឃុំ-សង្កាត់ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ០៥០ ។

បែបបទនិងនីតិវិធីក្នុងការផ្តល់ សៀវភៅស្នាក់នៅករណីមានឯកសារគ្រប់គ្រាន់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីស្នាក់នៅ និងផ្តល់សៀវភៅស្នាក់នៅស្របតាមនីតិវិធីករណីបាត់បង់ ឬខូចខាត នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ចេញទុតិយតាឱ្យបានឆាប់រហ័ស ករណីពុំមានឯកសារគ្រប់គ្រាន់ ត្រូវមានសាក្សី១រូប ក្រុមការងារកំណត់អត្តសញ្ញាណ ឃុំ-សង្កាត់ត្រូវពិនិត្យ និងសម្រេចឱ្យប៉ុស្តិ៍ នគរបាលឃុំ-សង្កាត់ ចុះឈ្មោះក្នុងបញ្ជី ស្នាក់នៅស្របតាម សេចក្តីណែនាំ លេខ០៥០៕

អត្ថបទដែលជាប់ទាក់ទង