រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន

ឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន។
ពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា «សន្និបាតនាពេលនេះ គឺជាឱកាសដ៏សំខាន់ដើម្បីពិនិត្យមើលចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានាដែលយើងបានជួបប្រទះ ដើម្បីរួមគ្នាដោះស្រាយ និងដាក់ចេញនូវផែនការសកម្មភាពឱ្យចំគោលដៅសម្រាប់ឆ្នាំបន្ត»៕

