**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក


បរទេស៖
 ប្រធានាធិបតីលីបង់ លោក Joseph Aoun កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ខណៈវាគឺជាការរិះគន់ដ៏ធ្ងន់មួយរបស់លោកចំពោះទីក្រុងតេហេរ៉ង់ ស្របពេលដែលសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅលីបង់ គឺក្រុមសកម្មប្រយុទ្ធហេសបូឡា កំពុងស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN លោក Aoun បាននិយាយថា ប្រជាជនលីបង់ជាអ្នកដែលកំពុងទទួលរងថ្មបាក់ ដើម្បីបម្រើដល់ផលប្រយោជន៍របស់អ៉ីរ៉ង់ ហើយពួកគេឆ្អែតចិត្តជាខ្លាំង ចំពោះសង្រ្គាមរវាងហេសបូឡានិងអ៉ីស្រាអែល។ លោក Aoun បន្តថា «ពួកគេកំពុងប្រើប្រាស់លីបង់ជាឧបករណ៍តថ្លៃ នៅក្នុងកិច្ចចរចារបស់ពួកគេជាមួយអាមេរិក ដែលជារឿងមិនអាចទទួលយកបាន»។

ក្រុមហេសបូឡា បានអូសលីបង់ឱ្យធ្លាក់ក្នុងភ្លើងជម្លោះជាថ្មី កាលពីជាង៣ឆ្នាំមុន នៅពេលដែលខ្លួនសម្រេចបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេហេរ៉ង់ បន្ទាប់ពីអ៉ីរ៉ង់បានរងការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៉ីស្រាអែល។ លោក Aoun បានព្យាយាម​ស្វែងរកការរំសាយអាវុធក្រុមហេសបូឡាដោយសន្តិវិធី ចាប់តាំងពីក្លាយជាប្រមុខរដ្ឋកាលពីឆ្នាំមុន។ អំឡុងពេលដំបូងក្រោយសង្គាមផ្ទុះឡើង លោកបានអំពាវនាវរកការពិភាក្សាទល់មុខគ្នាជាមួយអ៉ីស្រាអែល ដែលធ្វើឱ្យរូបលោកកាន់តែមិនត្រូវគ្នាជាមួយហេសបូឡា។

គួរ​បញ្ជាក់ថា អ៉ីរ៉ង់បានដាក់បទឈប់បាញ់នៅលីបង់ ជាលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ជាមួយទីក្រុងវ៉ាស៉ីនតោន ក្នុងជម្លោះធំក្នុងតំបន់ ដែលបានចាប់ផ្តើមនៅពេលអាមេរិកនិងអ៉ីស្រាអែលរួមដៃគ្នា វាយប្រហារទីក្រុងតេហេរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហេសបូឡាបានច្រានចោលផែនការបទឈប់បាញ់មួយ ដែលព្រមព្រៀងគ្នាដោយមន្រ្តីរដ្ឋាភិបាលលីបង់​និងអ៉ីស្រាអែល ក្នុងកិច្ចពិភាក្សាសម្របសម្រួលដោយអាមេរិក នៅទីក្រុងវ៉ាស៉ីនតោន។ កិច្ចព្រមព្រៀងនោះ នឹងអាស្រ័យលើហេសបូឡាបញ្ឈប់​ការវាយប្រហារមុន ហើយដកអ្នកប្រយុទ្ធរបស់ខ្លួនចេញពីភាគខាងត្បូងលីបង់៕

អត្ថបទដែលជាប់ទាក់ទង